រូប «តំហើប» លើផ្នូរ​យុវតីរុស្ស៊ីសម្លាប់ខ្លួនដោយសារវិបត្តិស្នេហាកំពុងមានតម្លៃ ៤០លានដុល្លារ​

0

ពេលអូនមានបានឃើញអូនស្អាត ? រឿងដែលកំពុងច្រូងច្រាសនៅប្រទេសបារាំង ។ នៅឆ្នាំ ១៩១០ យុវតីសញ្ជាតិរុស្ស៊ីម្នាក់ឈ្មោះ Tatiana Rachewskaia (រូប 1) ដោយមានវិបត្តិស្នេហាបានសំលាប់ខ្លួននៅក្នុងអាយុ ២៣ ឆ្នាំនាទី​ក្រុង​​ប៉ា​រីស​ ​។​ ​​នេះបើ​តា​ម​កា​រស​រ​សេ​រ​នៅលើ​ប​ណ្តា​ញ​ទំ​នាក់​ទំ​ន​ង​ស​ង្គម​ ​លោ​ក​រ​ដ្ឋ​ម​ន្ត្រីក្រ​សួ​ង​ព័​ត៌​មា​ន​ ខៀវ កាញរីទ្ធ។

សពនាងត្រូវបានបញ្ចុះនៅក្នុងកន្លែងបញ្ចុះសព Montparnasse ហើយគេបានជួលជាងចំលាក់ក្មេងម្នាក់ សញ្ជាតិដើមរូម៉ានី ឈ្មោះ Constantin Brancusi អោយឆ្លាក់រូបនៅលើផ្នូរនាង ។ លោកក៏បានឆ្លាក់រូបមួយដែលលោកអោយឈ្មោះថា «តំហើប» (Le Baiser) (រូប ២) ។ ហើយទាំងអស់គ្នាក៏ភ្លេចពីរឿងនេះទៅ ក្នុងចំនេរកាលតមក ។ ប៉ុន្តែ ១០០ ឆ្នាំក្រោយមក ស្នាដៃរបស់លោក Brancusi បានក្លាយជារបស់មានតម្លៃ ហើយរូបចំលាក់មួយនៅចុងក្រោយនេះ ត្រូវបានលក់ក្នុងតំលៃ ជាង ៧០ លានដុល្លារ នៅក្នុងក្រុងញូវយ៉ក នៃ សហរដ្ឋអាមេរិក ដែលធ្វើអោយគេប៉ាន់ប្រមាណថា រូប «តំហើប» នៅលើផ្នូរកញ្ញា Tatiana នេះ បើដាក់ដេញថ្លៃបានយ៉ាងហោចណាស់ ៤០ លានដុល្លារដែរ ។ ពេលនេះស្រាប់តែចេញសាច់ញាតិរបស់ Tatiana ម៉ាកំភ្លូសសុំយករូបចំលាក់នេះចេញពីផ្នូរ ហើយដាក់រូបចំលាក់ចំលងវិញ ។ អាជ្ញាធរបារាំងបានប្រកែកដោយប្រកាសថា ទាំងផ្នូរ ទាំងរបស់លើផ្នូរគឺជា «សម្បត្តិវប្បធម៌» ដែលមិនត្រូវបំលាស់ទីឡើយ ហើយក៏បានសង់ទីបិទបាំង ដាក់ប្រដាប់ការពារ (កាមេរ៉ាសុវត្ថិភាព) និង អ្នកការពារជាប្រចាំ (រូប៣) ។ ពេលនេះ គឺជាការទាញទង់ផ្លូវច្បាប់មួយរវាងសិទ្ធិទទួលកេរ និង សិទ្ធិប្រកាសជាសម្បត្តិសាធារណៈ ។ ចាំមើលរឿងទៅដល់ណា ?