CNN ចេញផ្សាយនៅថ្ងៃពុធទី៩ខែមករានេះបានឲ្យដឹងថានៅក្រោយពេលដែលស្ថាបនិកក្រុមហ៊ុនលោកJeff Bezosបានក្លាយទៅជាមនុស្សដែលមានទ្រព្យសម្បត្តិអស់រយៈពេល១ឆ្នាំក្រោយមកទីបំផុតនៅពេលចុងក្រោយនេះសូម្បីតែក្រុមហ៊ុនរបស់លោកAmazonក៏ត្រូវបានគេអះអាងថាបានក្លាយទៅជាក្រុមហ៊ុនដែលមានតម្លៃបំផុតលើលោកផងដែរ។
Amazonបាននាំមុខក្រុមហ៊ុន Microsoft (MSFT) កាលពីថ្ងៃចន្ទដើម្បីទទួលយកតំណែងកំពូលនេះ។ ភាគហ៊ុន Amazonបានកើនឡើង១ភាគរយកាលពីថ្ងៃអង្គារហើយក្រុមហ៊ុននេះឥឡូវនេះមានតម្លៃជិតទៅដល់៨១០ពាន់លានដុល្លារធៀបនឹងទំហំ៧៩០ពាន់លានដុល្លារនៃក្រុមហ៊ុន Microsoft ។
ក្រុមហ៊ុន Amazon បានកើនឡើងទំហំរបស់ខ្លួនប្រមាណជា១០ភាគរយរួចទៅហើយនៅក្នុងឆ្នាំនេះ។ យោងតាមទស្សនាវដ្ដី Forbes និង Bloomberg បានបញ្ជាក់ថាលោកBezosមានភាគហ៊ុនភាគច្រើនជាងគេគឺប្រមាណជា១៦ភាគរយនៅក្នុងក្រុមហ៊ុន Amazon ដែលមានតម្លៃប្រហែលជា១៣៥ពាន់លានដុល្លារ។ លោកBezos ក៏ជាម្ចាស់ក្រុមហ៊ុនរុករកអវកាស Blue Origin និង The Washington Post ផងដែរ។ មកដល់ពេលនេះBezos មានទ្រព្យសម្បត្តិចំនួនជាង៤០ពាន់លានដុល្លារដែលកំពុងនាំមុខ អ្នកមានទ្រព្យសម្បត្តិទី២នៅលើពិភពលោកគឺលោក Bill Gates ជាសហស្ថាបនិកក្រុមហ៊ុន Microsoft៕
ប្រែសម្រួល:Mr. Lee