ក្មេងប្រុសវ័យ 7 ឆ្នាំក្លាយជាសេដ្ឋី Youber មានចំណូលច្រើនជាងគេខ្ទង់លានដុល្លារ

0

បើតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅពេលថ្មីៗនេះ បានឲ្យដឹងថា ក្មេងប្រុសវ័យ 7 ឆ្នាំដែលនិយមលេងរបស់ក្មេងលេងហើយថតបង្ហោះវីដេអូនៅបណ្ដាញយូធូប បានបង្ហើបឱ្យដឹងថា ប្អូនប្រុសរកចំណូលបានខ្ពស់បំផុតពីយូធូបដល់ទៅ 22 លានដុល្លារគិតត្រឹមរយៈ ១២ខែ។

បើតាមការប្រកាសរបស់ទស្សនាវដ្ដី Forbes ​បានចេញផ្សាយថា គណនីក្មេងប្រុសនេះឈ្មោះ Ryan of Ryan ToysReview នៅលំដាប់ទី 1 និងឈ្មោះ Jake Paul នៅលំដាប់ទី 2 រកចំណូលបាន 500,000 ដុល្លារក្នុងរយៈពេល 12 ខែ បើគិតមកត្រឹមខែមិថុនាកន្លងទៅនេះ។ ហើយគណនីឈ្មោះ Dude Perfect បានធ្លាក់មកត្រឹមលេខរៀងទី 3 វិញ ដែលមានចំណូល 20 លានដុល្លារ។

ក្មេងប្រុស Ryan បានបញ្ជាក់ផងដែរថា  កាលពីនៅក្មេង គេគឺជាក្មេងប្រុសដែលរួសរាយនិងកំប្លែងបំផុត ដូច្នោះហើយទើបធ្វើឱ្យសន្ទុះអ្នកទស្សនាវីដេអូរបស់គេមានការកើនឡើងគួរឱ្យកត់សម្គាល់។ នៅក្នុងខែមីនា ឆ្នាំ 2015 អ្នកចូលទស្សនាវីដេអូរបស់ក្មេងប្រុសនេះកើនឡើង 26 ពាន់លាននាក់ និងមានអ្នក Subcribe ដល់ទៅ 17.3 លាននាក់។ Forbes ​នៅតែអះអាងថា ចំណូល 1 លានដុល្លារនៅក្នុងទឹកប្រាក់ប្រមាណ 20 លានដុល្លារ គឺមិនបានពីការចុចប៊ូតុងពាណិជ្ជកម្មមុនពេលវីដេអូសម្ដែង និងក្រៅពីនោះ គឺការផ្សាយពាណិជ្ជកម្មបន្ដបន្ទាប់នៅក្នុងវីដេអូ ៕