សារព័ត៌មាន Teenee ចេញផ្សាយនៅថ្ងៃទី5 ខែធ្នូ ឆ្នាំ 2018 នេះថា បន្ទាប់ពីក្រុមអ្នកគាំទ្របានធ្វើការស៊ែរអាល់ប៊ុមរូបភាពនៅក្នុងថ្ងៃកំណើតរបស់តារាសម្ដែងឯកស្រី អាំ ផាត់ឆារ៉ាផា ភ្លាមៗស្រាប់តែតារាស្រីធ្វើការឆ្លើយតបទៅកាន់អ្នកលេងបណ្ដាញសង្គមទាំងទឹកភ្នែកទឹកសំបោរ។
តារាសម្ដែងស្រីពូកែវោហាដ្រាម៉ារូបនេះ បានសរសេរថា « មានមនុស្សជាច្រើនបានឆ្លងកាត់និងចូលមកក្នុងជីវិតរបស់បង ហើយពួកគេក៏បានចាកចេញទៅ តែបងស្រីនៅមានប្អូនៗ ដែលនៅទីនេះនិងមិនបានចាកចេញពីបងទៅណាម្ដងឡើយ ។ អរគុណគ្រប់គ្នាណា៎ចា៎ ដែលនៅក្បែរបងរៀងមក ហើយលើកទឹកចិត្តបងរហូតមក ព្រមទាំងយល់ចិត្តមិនដាច់ ។ប្រសិនបើថ្ងៃមួយបងស្រីម្នាក់នេះ អាំ មិនមែនជាបងដូចពេលនេះទៀត បងស្រីនៅតែសង្ឃឹមទុកថា យើងនៅតែស្រឡាញ់គ្នាបែបនេះរហូតតទៅណា៎ចា៎ »។
នេះជាមូលហេតុធ្វើឱ្យនាងសម្រក់ទឹកភ្នែកភ្លាមនៅក្នុងថ្ងៃកំណើត ទាំងកណ្ដាលចំណោមមុខមហាជន៕


