Galaxy Watch ទទួលកំណែអាប់ដេតថ្មី

0

នាឡិកាឆ្លាតវៃរបស់ក្រុមហ៊ុនSamsung (Galaxy Watch) ដែលបានចេញមកជាមួយនិងទូរស័ព្ទ Galaxy Note9 ឥឡូវនេះបានទទួលកំណែអាប់ដេតថ្មីហើយ។ វាមិនមានលក្ខណៈពិសេសអ្វីច្រើនទេ គ្រាន់តែវាសំរួលដល់បញ្ហាសាកថ្ម និងការចាក់តន្ត្រីតែប៉ុន្នោះ។
កំណែអាប់ដេតថ្មីនេះ តម្រូវឲ្យទាញយកឯកសារទំហំ28មេកាបៃ(28MB) ដែលលោកអ្នកអាចទាញយកតាមរយៈកម្មវិធី Galaxy Wearable នៅលើស្មាតហ្វូនរបស់លោកអ្នក ដែលបានភ្ជាប់ជាមួយនោះ។ កំណែអាប់ដេតថ្មីនេះចែកជា2 គឺR800XXU1BRJ4 សម្រាប់ម៉ូដែល42mm និងR810XXU1BRJ4 សម្រាប់ម៉ូដែល46mm ហើយកំណែអាប់ដេតនេះទើបតែចេញអោយទាញយកនៅសហរដ្ឋអាមេរិកតែប៉ុន្នោះ សម្រាប់ប្រទេសផ្សេងៗនឹងចេញអោយទាញយកក្នុងពេលឆាប់ៗខាងមុខនេះ៕