​អ្នក​ប្រើប្រាស់ Windows PC ដែល​កំពុង​ជួប​ប្រទះ Blue Screen Of Death

0

ភ្នំពេញ៖ ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២៤ មាន​របាយការណ៍​មក​ពី​ជុំវិញ​ពិភពលោក​នៃ​អ្នក​ប្រើប្រាស់ Windows PC ដែល​កំពុង​ជួប​ប្រទះ Blue Screen Of Death ដែល​គេ​ស្គាល់​ថា​ជា (BSOD)​។ កំហុស​នេះ​បាន​កើតឡើង​បន្ទាប់​ពី​អ្នក​ប្រើប្រាស់​ធ្វើការ​អាប់​ដេ​ត (Update) ចុង​ក្រោយ​បំផុត ចំពោះ​សេវាកម្ម​របស់​ពួក​គេ​ប្រើប្រាស់ ដោយ​ក្រុមហ៊ុន​សន្តិសុខ​តាម​អ៊ីនធឺណិត CrowdStrike ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​។

បញ្ហា​នេះ​បាន​បង្ក​ផល ប៉ះពាល់​មួយ​ចំនួន​ដល់​ក្រុមហ៊ុន​ប្រើប្រាស់​បច្ចេកវិទ្យា ដូច​ជា សេវាកម្ម នៅ​អាកាសយានដ្ឋាន ប្រព័ន្ធ​ទូទាត់​ប្រាក់ មជ្ឈមណ្ឌល​ទិញ​ទំនិញ សេវា​សង្គ្រោះ​បន្ទាន់ និង​បណ្តាញ​ទូរទស្សន៍ ជុំវិញ​ពិភពលោក​។
បច្ចុប្បន្ន​ក្រុមហ៊ុន CrowdStrike បាន​ដាក់​ពង្រាយ​ការ​អាប់​ដេ​ត​ខ្លឹមសារ​ថ្មី ដែល​ដោះស្រាយ​បញ្ហា​អាប់​ដេ​ត (Update) ដែល​មាន​កំហុស​ពី​មុន​៕

ប្រភព៖