ក្មេងទំនើង​៤នាក់ចំណោមបក្ខពួក​១​០​នាក់​ ត្រូវ​ឃាត់ខ្លួនក្រោយណាត់កាប់គ្នាផ្អើលភូមិ

0

កំពង់ស្ពឺ ៖ ដោយ​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​មាន​ក្រុម​ក្មេង​ទំនេ​ី​ង​០២​ក្រុម ណាត់​កាប់​គ្នា​ផ្អេ​ី​ល​ពេញ​ភូមិ​ចំការ​ដូង ឃុំ​ព្រៃ​វិហារ កំលាំង​នគរបាល​អធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី និង​ដោយ​បាន​ទទួល​បទបញ្ជា​ពី​លោក​ឧត្ដមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្ដកំពង់ស្ពឺ ។

នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២៥ លោក​វរសេនីយ៍ឯក យ៉ាង សុខ​លី អធិការ​នគរបាល​ស្រុក​គងពិសី បាន​បញ្ជា​ឱ្យ​ផ្នែក​នគរបាល​យុ​ត្តិ​ធ​ម៍​ស្រុក​គងពិសី ចុះ​ប្រតិបត្ដិការ​សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រៃ​វិហារ​ធ្វើការ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​និង​ត្រូវ​បង្ក្រាប​អោយ​បាន ជាក់ស្ដែង​សមត្ថកិច្ច​បាន​កំណត់​និង​ឈាន​ទៅ​ឃាត់ខ្លួន​មុខសញ្ញា​ក្មេង​ទំនេ​ី​ង​បាន ចំនួន​៤​នាក់​៖

១-​ឈ្មោះ សុខ ទី ហៅ ឃ័​រ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ជ្រៃ ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី (​អ្នក​កាន់​ពូថៅ​ដៃ​)
២-​ឈ្មោះ ជួន សុខ​ណៃ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ នៅ​ភូមិ​ព្រៃ​ងោង ឃុំ​ភា​រី មាន​ជ័យ ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ (​អ្នក​កាន់​ដំ​ថ្ម )
៣-​ឈ្មោះ ខុន វិច្ឆិការ (​ការ​) ភេទ​ប្រុស អាយុ ១៧​ឆ្នាំ នៅ​ភូមិ​ព្រៃ​ងោង ឃុំ​ភា​រី មាន​ជ័យ ស្រុក​ប​សេដ្ឋ (​អ្នក​កាន់ កាំបិត​ផ្គាក់​)
៤-​ឈ្មោះ ជិន វិ​ន​ថា​ដា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ នៅ​ភូមិ​ត្រពាំង​សំរោង ឃុំ​ភា​រី​មាន​ជ័យ ស្រុក​ប​សេដ្ឋ (​អ្នក​បើក​ម៉ូតូ​)

ចំណោម​បក្ខពួក ១០​នាក់​គេចខ្លួន ៦ នាក់
-​ឈ្មោះ រ ត ភេទ​ប្រុស (​អ្នក​កាន់​ពូថៅ និង​ម្ចាស់​កាំបិត​ផ្គាក់​)
-​ឈ្មោះ វ ភេទ​ប្រុស (​អ្នក​កាន់​ដុំ​ថ្ម​)
-​ឈ្មោះ វ ភេទ​ប្រុស (​អ្នក​កាន់​ដុំ​ថ្ម​)
-​ឈ្មោះ ស ស ហ ភេទ​ប្រុស (​អ្នក​បើក​ម៉ូតូ )
-​ឈ្មោះ រ ភេទ​ប្រុស (​អ្នក​បើក​ម៉ូតូ​)
-​ឈ្មោះ ណ ភេទ​ប្រុស (​អ្នក​បើក​ម៉ូតូ​)

យោង​តាម​ច​ម្លេ​ី​យ​សារភាព​ក្មេង​ទំនេ​ី​ង​ទាំង ៤​នាក់ បាន​ប្រាប់​ថា កាលពី​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២៥ បក្ខពួក​របស់​ខ្លួន​មាន​គ្នា​ចំនួន ១០​នាក់ , ម៉ូតូ​៤​គ្រឿង ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ កាំបិត ដាវ និង​ដុំ​ថ្ម បាន​នាំ​គ្នា​ទៅ​កាន់​ភូមិ​ចំការ​ដូង​ដេ​ី​ម្បី​ប្រយុទ្ធ​ជាមួយ​ក្រុម​ក្មេង​ដែល​បាន​ឌឺដង​ពាក្យ​សម្ដី​មក​លេ​ី​ក្រុម​ខ្លួន និង​ស្ដោះ​ទឹកមាត់ រីឯ​ក្រុម​ក្មេង​នៅ​ភូមិ​ចំការ​ដូង​មានឈ្មោះ ទ អាយុ ១៦​ឆ្នាំ គេចខ្លួន ឈ្មោះ ណ អាយុ ១៦​ឆ្នាំ គេចខ្លួន ។

សមត្ថកិច្ច​បាន​ដកហូត​៖ ម៉ូតូ​០២​គ្រឿង ស្លាក​លេខ​ភ្នំពេញ​1KB-8070 , ស្លាក​លេខ​កំពង់ស្ពឺ 1Z-4032 ។ បច្ចុប្បន្ន​សមត្ថកិច្ច​នគរបាល​បាន សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ចំណាត់ការ​នីតិវិធី​បន្ដ​៕