Home ព័ត៌មានកីឡា Manuel Ugarte មានភាគរយខ្ពស់ក្នុងការផ្ទេរមកអង់គ្លេស

Manuel Ugarte មានភាគរយខ្ពស់ក្នុងការផ្ទេរមកអង់គ្លេស

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Man United បានទទួលភ្លើងខៀវពីការកីឡាករ Manuel Ugarte ទៅលើលក្ខខណ្ឌផ្ទាល់ខ្លួន។

បន្ទាប់ពីចុះហត្ថលេខាយកកីឡាករ Leny Yoro ក្លឹប Manchester United ក៏ទទួលបានកាលឆ្លើយតបវិជ្ជមានពីកីឡាករ Manuel Ugarte របស់ក្លឹប PSG។ គាត់ចង់ចូលរួមជាមួយនឹងក្លឹប Man United ទោះបីជាមិនអាចលេង Champoins League ក៏ដោយ ហើយសម្រាប់លក្ខខណ្ឌផ្ទាល់ខ្លួនក៏បាននិយាយព្រមព្រៀងគ្នារួចដែរ។

កីឡាករ Manuel Ugarte មានភ្នាក់ងារជាមួយនឹងកីឡាករ Leny Yoro គឺលោក Jorge Mendes។

ការចរចារវាងក្លឹប Man United និង PSG ត្រូវធ្វើបន្តទៀត ខណៈក្លឹប PSG ក៏បើកចំហរក្នុងការលក់កីឡាករ ប៉ុន្តែត្រូវទទួលបានសំណើរសមរម្យ។ ក្លឹប Man United ចង់បានកីឡាករម្នាក់នេះនៅក្នុងតំបន់បម្រើ.. ខណៈក្លឹប PSG កំពុងជម្រុញករផ្ទេរកីឡាករ Joao Neves៕

Previous articleកីឡាករ Matias Soulé កំពុងមានក្លឹបផ្សេងប្រជែងគ្នាចង់បាន
Next article​អ្នក​ប្រើប្រាស់ Windows PC ដែល​កំពុង​ជួប​ប្រទះ Blue Screen Of Death