សូម​មានការ​ប្រុង​ប្រយ័ត្ន​ជាមួយនឹង​តំណ​ភ្ជាប់​មួយ​នេះ ដែល​កំពុង​ចែកចាយ​តាម​ហ្វេ​ស​ប៊ុ​ក

0

ភ្នំពេញ​៖​ មួយ​រយៈពេល​ចុង​ក្រោយ​នេះ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​បាន​សង្កេត​ឃើញ​មានការ​កើនឡើង​ទាក់ទង​នឹង​ការ​លួច​យក ឈ្មោះ​សម្គាល់​និង​លេខ​សម្ងាត់​តាម​រយៈ​ការ​ផ្ញើ​សារ​ដែល​មាន​តំណ​ភ្ជាប់ តាម​រយៈ​កម្មវិធី Messenger​។

ជាមួយនឹង​ល្បិច​កល​បោក​បញ្ឆោត​នេះ ក្រុម​ជនខិលខូច​បាន​ធ្វើការ​ផ្ញើរ​សារ​តាម​រយៈ​កម្មវិធី Messenger របស់​មិត្ត​ភ័​ក្កិ​ជន​រង​គ្រោះ​ដែល​ពួក​គេ​បាន​លួច​ចូល​ទៅ​ប្រើប្រាស់​។ ការ​ប្រើប្រាស់​គណនី​របស់​មិត្ត​ភ​ក្កិ​ដើម្បី​ធ្វើការ​ផ្ញើ​សារ គឺ​ដើម្បី​ជៀសវាង​កុំឱ្យ​ជន​រង​គ្រោះ​មានការ​សង្ស័យ​ក្នុង​ការ​ចុច​នៅ​លើ​តំណ​ភ្ជាប់​ដែល​មាននៅ​ក្នុង​សារ​នោះ​។ ម្យ៉ាងវិញទៀត ដើម្បី​ទាក់ទាញ​អារម្មណ៍​របស់​ជន​រង​គ្រោះ ជនខិលខូច​ក៏​បាន​ភ្ជាប់​មក​ជាមួយ​នូវ​ពាក្យពេចន៍​ថា ពួក​គេ​បាន​រក​ឃើញ​រូបភាព​ចាស់​ៗ​របស់​ជន​រង​គ្រោះ “look i found an old photo of you”​។

នៅ​ពេល​ដែល​អ្នក​ប្រើប្រាស់​ចុច​នៅ​លើ​តំណ​ភ្ជាប់​នោះ វា​នឹង​បើក​គេហទំព័រ​មួយ​ដែល​ទាមទារ​ឱ្យ​ជន​រង​គ្រោះ​វាយ​បញ្ចូល ឈ្មោះ​សម្គាល់​និង​លេខ​សម្ងាត់ សម្រាប់​ចូល​ទៅ​ក្នុង​គណនី​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​នេះ​ជា​ឱកាស​ដែល​ពួក​គេ​លួច​យក​ព័ត៌មាន​ដើម្បី​ចូល​ទៅ​ក្នុង​គណនី​របស់​ជន​រង​គ្រោះ​។

ដើម្បី​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា អ្នក​ប្រើប្រាស់​គួរតែ​ជៀសវាង​ចុច​នៅ​លើ​តំណ​ភ្ជាប់​ទាំងឡាយ​ណា​ដែល​លោក​អ្នក​ទទួល​បាន​តាម​រយៈ​សារ ឬ​អុ​ី​មែ​ល​។ ជាង​នេះ​ទៅ​ទៀត សូម​លោក​អ្នក​កុំ​វាយ​បញ្ចូល​ឈ្មោះ​សម្គាល់ ឬ​លេខ​សម្ងាត់​ទៅ​ក្នុង​គេហទំព័រ​ណា​ដែល​លោក​អ្នក​បាន​បើក​តាម​រយៈ​តំណ​ភ្ជាប់​ដែល​ទទួល​បាន​ពី​បណ្ដាញ​ទំនាក់ទំនង​សង្គម​៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department