Home បច្ចេកវិទ្យា នោះ! ជនខិលខូចអាចស្កាត់ យកទិន្នន័យដូចជា សំឡេង និងវីដេអូ ពីឧបករណ៍បច្ចេកវិទ្យា (IoT)

នោះ! ជនខិលខូចអាចស្កាត់ យកទិន្នន័យដូចជា សំឡេង និងវីដេអូ ពីឧបករណ៍បច្ចេកវិទ្យា (IoT)

0

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវបាន រកឃើញពីភាពចន្លោះប្រហោង នៅក្នុងកម្មវិធីសម្រាប់គ្រប់គ្រង ឧបករណ៍បច្ចេកវិទ្យាមានដូចជា វីដេអូកាមេរ៉ា និងឧបករណ៍សម្រាប់ឃ្លាំមើលកុមារ ប្រភេទអត់ប្រើខ្សែ (wireless) ដែលអាចឱ្យជនខិលខូច ស្កាត់យកសំឡេង ឬវីដេអូ ពីឧបករណ៍ទាំងនោះបាន។

កម្មវិធីដែលមានភាពចន្លោះប្រហោងនេះ គឺជាកម្មវិធីដែលបាន បង្កើតឡើងដោយក្រុមហ៊ុន ThroughTek របស់កោះតៃវ៉ាន់ ហើយដែលត្រូវបានប្រើជាមួយនឹង ឧបករណ៍បច្ចេកវិទ្យារាប់រយលានគ្រឿង របស់ក្រុមហ៊ុនធំៗ រាប់បញ្ចូលទាំងក្រុមហ៊ុន Xiaomi ផងដែរ។

ទោះបីជាការវាយប្រហារនេះ ទាមទារឱ្យជនអនាមិកមានចំណេះ ដឹងច្រើនទាក់ទងទៅនឹង ដំណើរការរបស់កម្មវិធីក្ដី ក៏ក្រុមហ៊ុន ThroughTek បានប្រកាសឱ្យអ្នកប្រើប្រាស់ ធ្វើបច្ចុប្បន្នភាពកម្មវិធី ប្រសិនបើក្រុមហ៊ុនរបស់ឧបករណ៍ បានធ្វើការកែសម្រួលកម្មវិធីហើយនោះ។

នេះមិនមែនជាលើកទីមួយទេ ដែលក្រុមអ្នកស្រាវជ្រាវ បានរកឃើញពីភាពចន្លោះប្រហោង ជាមួយនឹងកម្មវិធីឧបករណ៍បច្ចេកវិទ្យា IoT ដោយសារតែក្រុមហ៊ុនផលិត ពុំបានចំណាយពេលវេលា ឬថវិកាដើម្បីធ្វើការស្រាវជ្រាវ និងការពារសុវត្ថិភាពឧបករណ៍ទាំងនេះ ព្រោះប្រទេសនៅជុំវិញពិភពលោក ភាគច្រើនពុំទាន់មានច្បាប់សម្រាប់ គ្រប់គ្រងឧបករណ៍ទាំងនេះនៅឡើយទេ។

ដើម្បីសុវត្ថិភាពក្នុងការ ប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា នាយកដ្ឋានសូមណែនាំ អ្នកប្រើប្រាស់ឱ្យមានការ ប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ វីដេអូកាមេរ៉ា (wireless) នៅក្នុងគេហដ្ឋាន។ សូមកុំដាក់វានៅក្នុងបន្ទប់ ដែលលោកអ្នកចង់រក្សាការសម្ងាត់ ហើយលោកអ្នកគួរតែបិទវាចោល ប្រសិនបើមិនត្រូវការប្រើ ក្នុងរយៈពេលវែងនោះ ៕

Previous articleអ្នកនេសាទត្រីម្នាក់ បបក់ជាប់កូនក្រពើភ្នំ ១ក្បាល នៅទំនប់ទី២
Next articleផ្ទុះជំងឺកូវីដ១៩ ក្នុងមណ្ឌលជីវីតថ្មីភ្នំបាក់ រកឃើញអ្នកឆ្លងជាង ៦០០នាក់ ក្នុងនោះឆ្លងកូវីដដែលតា ២៧នាក់