ភ្នំពេញ៖ ផ្ទុះជំងឺកូវីដ១៩ នៅមណ្ឌលជីវីតថ្មីភ្នំបាក់ រកឃើញអ្នកឆ្លងជាង ៦០០នាក់ (ឆ្លងកូវីដដែលតា ២៧នាក់) ក្នុងនោះមាន ៥០នាក់រត់ឡើងរបង និងទម្លុះទ្វារចេញពីមណ្ឌល ។
ដោយសារស្ថានភាពនៃ ការឆ្លងរីករាលដាលនេះ បានធ្វើឱ្យក្មេងៗក្នុងមណ្ឌលមានការភ័យខ្លាច និងតក់ស្លុតយ៉ាងខ្លាំង រហូតនាំគ្នាសម្រុករត់ចេញក្រៅ តែត្រូវបានចាប់ខ្លួន ត្រឡប់មកវិញហើយ។ ទន្ទឹមនឹងនេះ អាជ្ញាធរពាក់ព័ន្ធកំពុងធ្វើការ បញ្ជូនពួកគេទាំងនោះទៅយក សំណាកបន្ទាន់នៅក្រុងប៉ោយប៉ែត (Delta) និងនៅក្នុងមណ្ឌលមួយចំនួន ក្នុងថ្ងៃនេះផងដែរ ។




