នោះមានរឿងអី! បានជាក្រុមហ៊ុន Microsoft ធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់ ទាក់ទងបញ្ហាមួយនេះ

0

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឲ្យដឹងថា កាលពីម្សិលមិញនេះក្រុមហ៊ុន Microsoft បានធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់មួយ ដើម្បីធ្វើការកែសម្រួល ភាពចន្លោះប្រហោងនៅក្នុងកម្មវិធី Windows Print Spooler ដែលត្រូវបានគេថាឱ្យឈ្មោះថា PrintNightmare (CVE-2021-34527) ហើយវាប៉ះពាល់ទៅលើកុំព្យូទ័រទាំងអស់ ដែលមានប្រព័ន្ធប្រតិបត្តិការ Windows។

តាមការរកឃើញរបស់ អ្នកស្រាវជ្រាវបានបង្ហាញថា ភាពចន្លោះប្រហោងនេះអាចឱ្យជនអនាមិក ចូលទៅគ្រប់គ្រងកុំព្យូទ័ររបស់ អ្នកប្រើប្រាស់ពីចម្ងាយបាន (remote code execution-RCE) ដោយពួកគេអាចបញ្ចូលកម្មវិធី បង្កើតអ្នកប្រើប្រាស់ថ្មី និងធ្វើការផ្លាស់ប្ដូរទិន្នន័យបានទៀតផង។

ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់កុំព្យូទ័រ និងដើម្បីចៀសវាងពីការជ្រៀតចូលណាមួយនោះ នាយកដ្ឋានសូមឱ្យអ្នកប្រើប្រាស់ ធ្វើបច្ចុប្បន្នភាពកម្មវិធីនេះឱ្យបានឆាប់រហ័ស ព្រោះកម្មវិធីបច្ចុប្បន្នភាពនេះ វាមានសារៈសំខាន់ដែលក្រុមហ៊ុន Microsoft បានដាក់ចេញឱ្យប្រើប្រាស់ជាបន្ទាន់ ហើយសូម្បីតែកម្មវិធី Windows 7 ក៏ទទួលបានការធ្វើបច្ចុប្បន្នភាពនេះផងដែរ ៕