Leeds ចុះហត្ថលេខា​ជាមួយ​ខ្សែការពារ​ម្នាក់​ ក្នុង​កិច្ចព្រមព្រៀង ១៣ លាន​ផោន​ពី Barcelona

0

ក្លិប​អង់គ្លេស Leeds United បាន​ចុះហត្ថលេខា​ផ្ទេរ ខ្សែការពារ Junior Firpo ពី Barcelona ក្នុង​តម្លៃ​ប្រមាណ ១៣​លាន​ផោន ជាមួយនឹង​កិច្ចសន្យា​រយៈពេល​៤​ឆ្នាំ​។

ខ្សែការពារ​អេ​ស្ប៉ា​ញ​វ័យ ២៤​ឆ្នាំ​រូប​នេះ បាន​ផ្លាស់​ទៅ​កាន់​ទឹកដី Camp Nou ពី​ក្លិប Real Betis ក្នុង​រដូវក្ដៅ​ឆ្នាំ ២០១៩ ហើយ​បង្ហាញខ្លួន​បាន​តែ​ ៤១​ប្រកួត​ប៉ុណ្ណោះ សម្រាប់ Barca ហើយ​ក្លិប​អ្នកមាន​បុណ្យ​ត្រូវ​ផ្ដល់​ជូន Betis ២០​ភាគរយ​នៃ​ទឹកប្រាក់​ដែល​ទទួល​បាន​នៃ​ការ​លក់ Firpo ទៅ​ឱ្យ Leeds​។

គួរ​ជម្រាប​ថា Firpo បាន​កើត​នៅ​សាធារណរដ្ឋ​ដូ​មី​នី​ក ហើយ​ផ្លាស់​ទៅ​អេ​ស្ប៉ា​ញ​ក្នុង​វ័យ​៦​ឆ្នាំ និង​ជា​កីឡាករ​ដែល​អ្នកចាត់ការ Marcelo Bielsa របស់ Leeds ចង់បាន ​ព្រោះ​ធ្លាប់​ជា​កូនក្រុម​របស់​លោក​កាល​នៅ Espanyol និង Athletic Bilbao៕