Home បច្ចេកវិទ្យា ក្រុមហ៊ុន Mozilla បង្កើតមុខងារថ្មីសម្រាប់កម្មវិធី Firefox សំដៅបញ្ឈប់ការតាមដាន របស់ក្រុមហ៊ុនទៅលើអ្នកប្រើប្រាស់វេបសាយ

ក្រុមហ៊ុន Mozilla បង្កើតមុខងារថ្មីសម្រាប់កម្មវិធី Firefox សំដៅបញ្ឈប់ការតាមដាន របស់ក្រុមហ៊ុនទៅលើអ្នកប្រើប្រាស់វេបសាយ

0

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ដើម្បីប្រយុទ្ធប្រឆាំងនឹងការតាមដាន របស់ក្រុមហ៊ុនទៅលើអ្នកប្រើប្រាស់វេបសាយ (Web tracking) ក្រុមហ៊ុន Mozilla បានបញ្ចេញកម្មវិធី Firefox ជំនាន់ថ្មីដែលមានបន្ថែមមុខងារ Total Cookie Protection។

បើតាមការផ្សព្វផ្សាយនៅក្នុង គេហទំព័ររបស់ក្រុមហ៊ុន Mozilla បានឱ្យដឹងថា មុខងារថ្មីនេះកម្មវិធី Firefox នឹងរក្សាទុកឃុកឃី (Cookies) របស់វេបសាយនីមួយៗដាច់ដោយឡែកពីគ្នា។ ការធ្វើបែបនេះគឺដើម្បីកុំឱ្យឃុកឃី ពីគេហទំព័រមួយអាចចូលទៅទាញយកទិន្នន័យ ឬផ្ដល់ទិន្នន័យទៅឱ្យឃុកឃី របស់គេហទំព័រមួយទៀត ដែលការតាមដាននេះធ្វើឱ្យប៉ះពាល់ ដល់ព័ត៌មានឯកជនភាពរបស់អ្នកប្រើប្រាស់។

គួររំឮកផងដែរថា កាលពីដំបូងឃុកឃី (Cookies) ត្រូវបានបង្កើតឡើងដើម្បីសំគាល់ កុំព្យូទ័ររបស់អ្នកប្រើប្រាស់ នៅពេលដែលពួកគេចូលទៅក្នុងគេហទំព័រណាមួយ និងដើម្បីរក្សាទុកទិន្នន័យមួយចំនួនដូចជា ឈ្មោះវេបសាយដែលលោកអ្នក បានចូលមើលដើម្បីធ្វើឱ្យការប្រើប្រាស់ វេបសាយកាន់តែងាយស្រួល ប៉ុន្តែ នាពេលបច្ចុប្បន្ន ក្រុមហ៊ុនជាច្រើនបានប្រើឃុកឃីនេះ ដើម្បីទាញយកទិន្នន័យឯកជនភាព របស់អ្នកប្រើប្រាស់ទៅធ្វើការ ផ្សព្វផ្សាយពាណិជ្ជកម្មទៅវិញ។

ដូច្នេះប្រសិនបើលោកអ្នក មិនចង់ឱ្យមានការរក្សាទុក ទិន្នន័យរបស់វេបសាយដែលលោក អ្នកបានចូលទៅមើលនៅក្នុងកុំព្យូទ័រ ឬទូរសព្ទ លោកអ្នកអាចប្រើមុខងារ Incognito Tab ឬ Private Tab ដែលនាយកដ្ឋានបាន ផ្សព្វផ្សាយកាលពីម្សិលមិញ ៕

Previous articleយី! ជនបរទេសសោះ ហ៊ានប្រើកាំភ្លើងខុសច្បាប់ និងបំផ្លាញទ្រព្យសម្បត្តិ អ្នកដទៃទៀត
Next articleក្ដៅ​ៗ!  ចាប់ខ្លួន​ជនជាតិ​ចិន​ នាយកសារព័ត៌មាន Angkor Today ដែលបានផ្សព្វផ្សាយ ជាភាសាចិនថា «កម្ពុជាលក់វ៉ាក់សាំងការពារកូវីដ១៩ របស់ចិនក្នុងតម្លៃ១២០ដុល្លារ»