Home បច្ចេកវិទ្យា ក្រុមហ៊ុន CD Projekt RED ធ្វើការកែសម្រួលកម្មវិធីហ្គេម Cyberpunk 2077 ដើម្បីចៀសវាងពីការជ្រៀតចូល

ក្រុមហ៊ុន CD Projekt RED ធ្វើការកែសម្រួលកម្មវិធីហ្គេម Cyberpunk 2077 ដើម្បីចៀសវាងពីការជ្រៀតចូល

0

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កាលពីដើមសប្តាហ៍មុនក្រុមហ៊ុន CD Projekt RED បានធ្វើការព្រមានដល់ អ្នកប្រើប្រាស់ឱ្យចៀសវាងប្រើ មុខងារបន្ថែមដែលអាចកែប្រែ ទិន្នន័យសម្រាប់កម្មវិធីហ្គេម Cyberpunk 2077 ដែលបានមកពីប្រភពមិនច្បាស់លាស់ ព្រោះវាអាចឱ្យជនខិលខូចជ្រៀតចូល ទៅក្នុងកុំព្យូទ័ររបស់លោកអ្នកបាន។
ភាពចន្លោះប្រហោងនេះអាចឱ្យជនអនាមិក គ្រប់គ្រងកុំព្យូទ័រពីចម្ងាយ ហើយពួកគេថែមទាំងអាចទាញយកឯកសារ និងបញ្ចូលកម្មវិធីមេរោគបានទៀតផង។

ដើម្បីចៀសវាងពីការជ្រៀតចូលនេះ អ្នកប្រើប្រាស់គួរតែធ្វើបច្ចុប្បន្នភាព កម្មវិធីហ្គេមនេះជាមួយនឹង Cyberpunk 2077 Hotfix 1.12 ដែលក្រុមហ៊ុនបានដាក់ ឱ្យប្រើប្រាស់កាលពីម្សិលមិញនេះ។

ទាក់ទងនឹងផ្នែកសុវត្ថិភាពផងដែរនោះ ក្រុមហ៊ុន CD Projekt RED ទើបតែបានប្រកាសកាលពីម្សិលមិញនេះថា ក្រុមហ៊ុនបានរងការវាយប្រហារពីជនអនាមិក ប៉ុន្តែក្រុមហ៊ុនបានប្រកាន់ជំហរថា នឹងមិនធ្វើការបង់ប្រាក់តាមការទាមទារ របស់ក្រុមអ្នកវាយប្រហារនោះទេ ទោះបីជាពួកគេបានគំរាមថា នឹងធ្វើការផ្សព្វផ្សាយទិន្នន័យជាច្រើន របស់ក្រុមហ៊ុនជាសាធារណៈមានដូចជា កូដរបស់កម្មវិធីហ្គេម Cyberpunk 2077, Witcher 3 និងព័ត៌មានជាច្រើនទៀតទាក់ទង នឹងគណនេយ្យ និងការគ្រប់គ្រងធនធានមនុស្ស ៕

Previous articleក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មី ២នាក់ទៀត និងពុំមានអ្នកជាសះស្បើយ
Next articleជំនួបរវាង Man United ជាមួយ Real Sociedad ត្រូវផ្លាស់ប្តូរទីតាំងប្រកួត