ការជួបគ្នារវាងក្រុមបិសាចក្រហម ManUnited ជាមួយក្រុម Real Sociedad ត្រូវផ្លាស់ទៅកន្លែងផ្សេង ដោយសារមានការរឹតត្បិតការធ្វើដំណើរ នៅប្រទេសអេស្ប៉ាញនាពេលបច្ចុប្បន្ន។
ការប្រកួត Europa League របស់ក្រុមបិសាចក្រហម Manchester United ជាមួយក្រុម Real Sociedad នៅថ្ងៃទី ១៨ ខែកុម្ភះ ត្រូវបានផ្លាស់ទៅកីឡដ្ឋាន Allianz របស់ក្លឹបសេះបង្កង់ Juventus វិញ ដោយសារតែមានការរឹតត្បិត លើការឆ្លងមេរោគកូវីដ១៩។
ជាមួយគ្នានោះ ការប្រកួត Europa League របស់ក្រុម Arsenal ជាមួយ Benfica នៅថ្ងៃទី ១៨ ខែកុម្ភះ ក៏ត្រូវបានផ្លាស់ទៅទីក្រុងរ៉ូមដោយសារ Covid19 ដោយជើងទី ២ ប្តូរពី Emirates Stadium ទៅ Athens ផងដែរ។
ការប្រកួតជើងទីមួយនៃការប្រកួតវគ្គ ៣២ ក្រុមចុងក្រោយ ត្រូវបានគេគ្រោងនឹងប្រកួតនៅឯកីឡដ្ឋាន Anoeta របស់ Sociedad ប៉ុន្តែការរឹតត្បិតការធ្វើដំណើរ Covid-19 នៅអេស្ប៉ាញមានន័យថា គឺមិនអាចទៅរួចទេ៕