អ្នកប្រើប្រាស់ គួរតែធ្វើបច្ចុប្បន្នភាពកម្មវិធី Chrome 88 ជាបន្ទាន់ បើមិនចង់….

0

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា មុខងារសម្រាប់ធ្វើបច្ចុប្បន្នភាព ដោយស្វ័យប្រវត្តិរបស់កម្មវិធី Chrome បានធ្វើឱ្យមានភាពងាយស្រួល ដែលអ្នកប្រើប្រាស់មិនចាំបាច់ ចំណាយពេលវេលានិងតាមដាន ក្នុងការធ្វើបច្ចុប្បន្នភាពដោយខ្លួនឯង ប៉ុន្តែពេលនេះក្រុមអ្នកស្រាវជ្រាវ បានស្នើឱ្យអ្នកប្រើប្រាស់ ធ្វើបច្ចុប្បន្នភាពកម្មវិធី Chrome ជាបន្ទាន់ដើម្បីចៀសវាងពីការវាយប្រហារ។

ការធ្វើបច្ចុប្បន្នភាពកែសម្រួលនេះ គឺមានការប៉ះពាល់ជាមួយ ប្រព័ន្ធប្រតិបត្តិការទាំងបីធំៗ Windows, Mac និង Linux។ ក្រុមហ៊ុន Google ពុំបានផ្ដល់ព័ត៌មានលម្អិតទាក់ទងនឹងបញ្ហានេះទេ ប៉ុន្តែក្រុមហ៊ុនទទួលស្គាល់ថា ជនខិលខូចកំពុងតែប្រើភាពចន្លោះប្រហោងនេះ ដើម្បីធ្វើការវាយប្រហារ ដូច្នេះអ្នកប្រើប្រាស់គួរតែធ្វើបច្ចុប្បន្នភាពជាបន្ទាន់។ ជាងនេះទៅទៀតក្រុមហ៊ុន Google ក៏បានបញ្ជាក់ផងដែរថា គេនឹងបង្ហាញព័ត៌មានលម្អិតទាក់ទង នឹងការវាយប្រហារនៅពេលដែល អ្នកប្រើប្រាស់ភាគច្រើន បានធ្វើបច្ចុប្បន្នភាពរួចហើយនោះ។

ដូច្នេះដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ កុំព្យូទ័ររបស់លោកអ្នក នាយកដ្ឋានសូមឱ្យលោកអ្នក ធ្វើបច្ចុប្បន្នភាពកម្មវិធី Chrome ជាបន្ទាន់ដើម្បីចៀសវាងពីការវាយប្រហារ ៕