ក្រុមហ៊ុនធំៗចំនួន៤ សហការគ្នាប្រឆាំងនឹង ការប្រើប្រាស់កម្មវិធី របស់ប្រទេសកាហ្សាក់ស្ថាន

0

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កាលពីម្សិលមិញនេះក្រុមហ៊ុនបង្កើតកម្មវិធី Web Browser ល្បីៗមានដូចជា Apple, Google, Microsoft និង Mozilla បានបិទកម្មវិធី Root Certificate របស់ប្រទេសកាហ្សាក់ស្ថាន ប្រើសម្រាប់ស្ទាក់ចាប់និងឌីគ្រីបទិន្នន័យ ដែលបានផ្ញើឬទទួលតាមរយៈ គេហទំព័រដែលមានប្រព័ន្ធសុវត្ថិភាព HTTP ទៅលើប្រជាពលរដ្ឋនៅទីក្រុង Nur-Sultan។

កម្មវិធីតាមដាននេះត្រូវបានតម្រូវ ឱ្យប្រើប្រាស់កាលពីថ្ងៃទី៦ ខែធ្នូ តាមរយៈក្រុមហ៊ុនផ្ដល់សេវាកម្មអ៊ិនធឺណិត ដោយបិទមិនឱ្យអ្នកប្រើប្រាស់ ចូលទៅក្នុងគេហទំព័រក្រៅប្រទេស ជាពិសេសចូលទៅក្នុងគេហទំព័រល្បីៗដូចជា Google, Twitter, YouTube, Facebook, Instagram និង Netflix ប្រសិនបើពួកគេមិនបញ្ចូលកម្មវិធី របស់រដ្ឋាភិបាលនេះទេ។

ទោះបីជារដ្ឋាភិបាលបានអះអាងថា កម្មវិធីនេះគឺសម្រាប់ការហ្វឹកហាត់ ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យាក្ដី ក៏អ្នកឃ្លាំមើលផ្នែកសន្តិសុខបច្ចេកវិទ្យា មិនឯកភាពទៅលើការអះអាង របស់រដ្ឋាភិបាល ព្រោះថាកម្មវិធីនេះនឹងមិនអាច ជួយអ្វីបានធំដុំនោះទេនៅពេល ដែលមានការវាយប្រហារ។

គោលបំណងរបស់ក្រុមហ៊ុនទាំង៤ សហការគ្នាដើម្បីប្រឆាំងនឹង ការប្រើប្រាស់កម្មវិធីនេះគឺ វានឹងរាំងខ្ទប់មិនឱ្យអ្នកប្រើប្រាស់ប្រើកម្មវិធី Web Browser ចូលទៅក្នុងគេហទំព័របានប្រសិន បើពួកគេបានដំឡើងកម្មវិធីរបស់រដ្ឋាភិបាលនេះ។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយនោះទេ ដែលក្រុមហ៊ុនទាំង៤ បានបិទការប្រើប្រាស់ នៅក្នុងប្រទេសកាហ្សាក់ស្ថាន។ កាលពីខែសីហា ឆ្នាំ២០១៩ ពួកគេបានបិទម្ដងរួចមកហើយ ទាក់ទងនឹងប្រទេសនេះ ដែលបានប្រើប្រាស់កម្មវិធីដើម្បីតាមដាន គេហទំព័រទំនាក់ទំនងសង្គម ដែលមានភាសារុស្ស៊ី ឬភាសាអង់គ្លេស ៕