ភ្នំពេញ៖ ចាប់ផ្ដើមពីប៉ុន្មានម៉ោងមុននេះ កម្មវិធីទាំងអស់របស់ក្រុមហ៊ុនហ្វេសប៊ុកកំពុងតែមានភាពរអាក់រអួល ដែលរាប់បញ្ចូលទាំងកម្មវិធីដ៏ពេញនិយមផ្សេងៗទៀត របស់ក្រុមហ៊ុននេះមានដូចជា Instagram, Messenger, WhatsApp និង Facebook។ បញ្ហានេះបានធ្វើឱ្យអ្នកប្រើប្រាស់មានផលលំបាកក្នុងការចូលទៅក្នុងគណនីរបស់ពួកគេ ព្រមទាំងការទាញយករូបភាពនិងវីដេអូជាដើម។
យោងតាម គេហទំព័រ ហ្វេសប៊ុក របស់ នាយកដ្ឋាន ប្រឆាំង បទល្មើស បច្ចេកវិទ្យា បាន បញ្ជាក់ ថា
បញ្ហានេះបានកើតមានឡើងច្រើន នៅក្នុងប្រទេសអឺរ៉ុប ប៉ុន្តែសម្រាប់ប្រទេសនៅក្នុងតំបន់អាស៊ី ក៏កំពុងតែជួបប្រទះនឹងបញ្ហានេះ ជាមួយកម្មវិធីមួយចំនួនខាងលើនេះ ក្នុងនោះមានទាំងប្រទេសកម្ពុជាយើងផងដែរ៕