ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសពីការ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ម្នាក់ទៀត ដែលអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍ ២៨វិច្ឆិកា ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ បានឲ្យដឹងថា អ្នកឆ្លងជំងឺកូវីដថ្មី១៩នេះ មានឈ្មោះ ទីម ស្រីពេជ្រ អាយុ ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាមិត្តភក្ដិរបស់អ្នកជំងឺឈ្មោះ អិត កុម៉ាល់ ដែលបានចូលហាង Zando បឹងកេងកង ហើយរកឃើញវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្តសំណាក របស់ស្រី្តខាងលើនេះ បញ្ជាក់ថា វិជ្ជមានកូវីដ១៩ ហើយបច្ចុប្បន្ន ត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ។
សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ នៅកម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៣៥៧នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៣០៧នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន ៥០នាក់ ៕

