ភ្នំពេញ៖ ចាប់តាំងពីព្រឹកមិញនេះ នាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យាបានសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋយើងជាច្រើននាក់ បានទទួលសារតាមរយៈ បណ្ដាញទំនាក់ទំនងសង្គម WhatsApp ជាភាសាចិនដូចមាន ក្នុងរូបភាពខាងក្រោមនេះ។
តាមការស្រាវជ្រាវរបស់នាយកដ្ឋានបានបង្ហាញថា សារទាំងនេះគឺជាសារផ្សព្វផ្សាយពាណិជ្ជកម្មរបស់បុគ្គលមួយចំនួនទាក់ទងនឹងសេវាកម្មផ្សេងៗដូចជា សេវាកម្មឡាយតាមអ៊ីនធឺណិត បង្កើន like ផ្ញើលុយ និងកម្មវិធីល្បែងអនឡាញជាដើម។
ទោះបីជាសារទាំងនេះមិនមានភ្ជាប់មក នូវជាមួយតំណភ្ជាប់ដែរធ្វើឱ្យមាន ហានិភ័យដល់ទូរសព្ទរបស់លោកអ្នកក្ដី នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមឱ្យអ្នកប្រើប្រាស់កុំផ្ញើសារទាំងនេះបន្ត និងសុំលុបវាចោល ដើម្បីចៀសវាងពីការបោកបញ្ឆោតមួយចំនួន និងការភាន់ច្រឡំនានាពីសំណាក់មហាជន ៕