A​r​s​e​n​a​l ក៏​ជា​អ្ន​ក​ច​ង់​បា​ន​ V​a​n​ d​e B​e​e​k​ ខ្លាំ​ង​ដែ​រ​ប៉ុ​ន្តែ​ដោ​យ​សា​រ​មិ​ន​ហ៊ា​ន​ចា​យ​លុ​យ​តា​មត​ម្លៃ​ខ្លួ​ន

0

យើងបានដឹងហើយថាកីឡាករខ្សែបម្រើប្រយុទ្ធឆ្នើមហូឡង់ Van de Beek ទីបំផុតគឺបានផ្ទេរទៅលេងជាមួយនឹង ក្លឹបបិសាចក្រហម Man United ជាផ្លូវការហើយក្នុងតម្លៃខ្លួនប្រមាណជា៣៥លានផោនពីក្លឹប Ajax កាលពីថ្ងៃពុធកន្លងទៅ។

ក្រោយដំណឹងមួយនេះវិរៈបុរសរបស់ក្លឹប Ajax ម្នាក់គឺលោក Sjaak Swart បានធ្វើការអះអាងបន្ថែមថាបិសាចក្រហម Man United គឺជាកន្លែងដ៏ត្រឹមត្រូវបំផុតរបស់កីឡាកររូបនេះ ប៉ុន្តែលោកបានបញ្ជាក់ដែរថាតាមពិត កីឡាករស្ទើរតែបានផ្ទេរទៅលេងជាមួយនឹងក្លឹប Real Madrid ឬ Arsenal ទៅហើយ។

លោកបន្តបញ្ជាក់បន្ថែមដែរថាក្នុងចំណោមក្លឹបទាំង៦ ដែលបានបង្ហាញពីសំណើរចង់បានកីឡាកររូបនេះ ក្នុងនោះកាំភ្លើងធំ Arsenal គឺជាអ្នកនាំមុខគេបំផុតក្នុងការដោះដូរនេះ ប៉ុន្តែដោយសារបញ្ហាកូវីដ១៩និងជាពិសេសហិរញ្ញវត្ថុផង ទើបធ្វើឲ្យក្លឹបមិនអាចនាំយក de Beek បានទៅឡើយ៕

ប្រែសម្រួល៖ Lee