កាលពីយប់មិញនេះកីឡាកររបស់ក្លិប PSG ចំនួន ៣ នាក់បានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ១៩ ហើយក្នុងនោះកាសែតបារាំង L’Equipe បានរាយការណ៍ថាកំពូលតារាឆ្នើមប្រេស៊ីល Neymar គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករទាំងបីនោះផងដែរ។
សេចក្តីថ្លែងការណ៍មួយពីម្ចាស់ជើងឯកបារាំង PSG នេះបាននិយាយថាកីឡាករទាំងបីនាក់របស់ក្រុម PSG បានបញ្ជាក់ថា ការធ្វើតេស្តត្រូវបានធ្វើឡើងដោយត្រឹមត្រូវបំផុត ហើយកីឡាករនិងបុគ្គលិកគ្រូបង្វឹកទាំងអស់ នឹងបន្តឆ្លងកាត់ការធ្វើតេស្តម្តងទៀត នៅប៉ុន្មានថ្ងៃខាងមុខនេះ។
គួរឲ្យដឹងដែរថាកីឡាករទាំងបីរូបដែលបានរកឃើញកូវីដ១៩ នោះអាចមានដូចជាកីឡាករ Neymar, Di Mariaនិងកីឡាករ Paredes ផងដែរដែលពួកគេបានចំណាយពេលវេលាវិស្សមកាល ជាមួយគ្នានៅតំបន់រមណីយដ្ឋាន Ibiza ជាមួយគ្នាបន្ទាប់ពីការប្រកួត Champion League ត្រូវបានបញ្ចប់ទៅ៕
ប្រែសម្រួល៖ Lee