កីឡាករខ្សែប្រយុទ្ធវ័យក្មេង Mason Greenwood នៅថ្ងៃនេះបានធ្វើការលើកឡើងទាំងមានទំនុកចិត្ត ថានៅក្រោយការកោះហៅឲ្យអាចបង្ហាញវត្តមាននៅក្នុងជម្រើសជាតិអង់គ្លេសជាលើកដំបូង ហើយនោះខ្លួននឹងធ្វើឲ្យប្រវត្តិសាស្ត្រ អាចកត់ត្រាឈ្មោះគាត់បានច្រើនបំផុត។
ការថ្លែងបែបនេះធ្វើឡើងនៅក្នុងសន្និសិទកាសែតជាលើកដំបូងមួយនៅមុនពេលដែល Greenwood នឹងអាចធ្វើការងបង្ហាញខ្លួនលើកទី១សម្រាប់អង់គ្លេសក្រោមការដឹកនាំរបស់លោក Gareth Southgate ធ្វើដំណើរក្នុងពានរង្វាន់ UEFA Nation League ប៉ះនឹងជម្រើសជាតិអ៊ិស្លង់និងជម្រើសជាតិដាណឺម៉ាក។
គួរឲ្យដឹងដែរថាកីឡាករវ័យ១៨ឆ្នាំរូបនេះបានបង្ហាញទំរង់លេងដ៏ឆ្នើមរដូវកាលដំបូងជូនក្លឹបបិសាចក្រហម Man United ហើយជាលទ្ធផលនៅគ្រប់ការប្រកួតទាំង៥០របស់ក្លឹប Greenwood អាចរកបានទៅដល់១៧គ្រាប់ហើយផងដែរ៕
ប្រែសម្រួល៖ Lee