លោក Jamie Redknapp បានជំរុញឱ្យ Liverpool អត់ធ្មត់ជាមួយអ្នកចាត់ការ Arne Slot បើទោះបីជាទម្រង់លេងដ៏អាក្រក់ និងការបរាជ័យស្ពឹកមុខកាលពីចុងសប្តាហ៍ក្រោមថ្វីជើងក្រុម Nottingham Forest ក៏ដោយ។
ក្រុមរបស់លោក Sean Dyche បានទទួលជ័យជម្នះ 3-0 ដ៏គួរឱ្យភ្ញាក់ផ្អើលនៅកីឡដ្ឋាន Anfield ដែលធ្វើឱ្យម្ចាស់ជើងឯក Premier League ធ្លាក់ចូលទៅក្នុងវិបត្តិយ៉ាងពេញទំហឹង និងបានចោទជាសំណួរយ៉ាងធ្ងន់ធ្ងរលើការដឹកនាំរដូវកាលទីពីររបស់លោក Slot ៕







