P​a​r​t​e​y ច​ង់​ផ្ទេ​រ​ទៅ​លេ​ង​ជា​មួ​យ​នឹង A​r​t​e​t​a ណា​ស់​តែ​ A​r​s​e​n​a​l អ​ត់​លុ​យ

0

កាំភ្លើងធំ Arsenal ត្រូវបានគេដឹងថាពិតជាចង់បានកីឡាករខ្សែការពារហ្គាណា Partey មករួមក្លឹបយ៉ាងខ្លាំង ប៉ុន្តែអ្វីដែលជាបញ្ហានោះគឺថាក្លឹបមិនមានហិរញ្ញវត្ថុគ្រប់គ្រាន់ ដើម្បីចំណាយលើតម្លៃខ្លួនរបស់កីឡាករប្រមាណជា ៤៤.៥លានផោននោះឡើយ។

The Goal ជឿជាក់ថាកីឡាករផ្ទាល់ក៏មានអារម្មណ៍ ចង់ផ្ទេរមកលេងជាមួយនឹងក្លឹបអង់គ្លេសនេះខ្លាំងដែរ ខណៈដែលកុងត្រាថ្មីជាមួយនឹង Atletico Madrid គឺមិនទាន់ត្រូវបានធ្វើឡើងនៅឡើយប៉ុន្តែជឿជាក់ថា Arsenal នឹងមិនចំណាយលុយនេះឡើយព្រោះថាត្រូវទុកវាសម្រាប់ចំណាយលើកីឡាករចំណូលថ្មីៗចំនួន២ឬ៣នាក់ទៀតដែលមានតម្លៃធូរៗថ្លៃវិញ។

ទោះបីជាយ៉ាងណាក្តី AT Madrid វិញក៏មិនដែលមានផែនការចង់លក់ខ្សែការពារឆ្នើមរូបនេះចេញដែរ ហើយនៅតែបន្តបញ្ចុះបញ្ចូលកីឡាកររូបនេះ ឲ្យយល់ព្រមក្នុងការបន្តកុងត្រាថ្មី ទាំងដែលកុងត្រាបច្ចុប្បន្ន មានសុពលភាពរហូតដល់ឆ្នាំ២០២៣ក្តី៕

ប្រែសម្រួល៖ Lee