តារាឆ្នើមរបស់បិសាចក្រហមកីឡាករ Marcus Rashford នៅថ្ងៃនេះត្រូវបានក្រុមជម្រើសជាតិអង់គ្លេស ប្រកាសថានឹងមិនមានឈ្មោះ នៅក្នុងបញ្ជីកីឡាករដែលនឹងត្រូវចូលរួមការប្រកួតពានរង្វាន់ UEFA Nation League ទាំង២ប្រកួតខាងមុខនេះឡើយ។
តាមផែនការតោបីអង់គ្លេស នឹងត្រូវធ្វើដំណើរទៅដល់ប្រទេសអ៊ីស្លង់ សម្រាប់ការប្រកួតដំបូងនៅក្រុម Group A2 នាថ្ងៃទី៥ខែកញ្ញាខាងមុខ ហើយបន្តធ្វើដំណើរទៅប្រកួតជាមួយនឹងជម្រើសជាតិដាណឺម៉ាក នៅ៣ថ្ងៃបន្ទាប់។
គួរឲ្យដឹងដែរថា Rashford ត្រូវបានជ្រើសដាក់បញ្ចូលទៅក្នុងក្រុមជម្រើសជាតិដោយគ្រូបង្វឹកលោក Gareth Southgate តាំងតែពីសប្តាហ៍មុន ប៉ុន្តែត្រូវបានដកឈ្មោះចេញពីកីឡាករទាំង២៤នាក់វិញ ដោយសារតែរបួសក្បាលជង្គង់៕
ប្រែសម្រួល៖ Lee