A​r​s​e​n​a​l ប​ដិ​សេ​ធ​លុ​យ​១​៥​លា​ន​ផោ​ន​ពី W​o​l​v​e​s ច​ង់​ទិ​ញ​ M​a​i​t​l​a​n​d​ N​i​l​e​s

0

The Sunsports នៅថ្ងៃព្រហស្បតិ៍នេះបានសរសេថាក្លឹបកាំភ្លើងធំ Arsenal បានធ្វើការបដិសេធសំណើរពីក្លឹប Wolves ជាទឹកប្រមាណជា១៥លានផោនដើម្បីទិញយកកីឡាក Ainsley Maitland Niles ។

កន្លងមកសូម្បីតែ Sky Sportsក៏បានអះអាងថា Wolves ក្រោមការដឹកនាំរបស់លោក Nuno Espirito Santo ពិតជាមានបំនងចង់បានកីឡាករវ័យ២២ឆ្នាំរូបនេះខ្លាំងមែនទែនដើម្បីមកចួលរួមជាមួយនឹងខ្លួននៅកីឡាដ្ឋាន Molineux ។

ទោះបីជាបដិសេធសំណើរលើកនេះក្តីប៉ុន្តែគេនៅបានដឹងថាកិច្ចពិភាក្សាគ្នានៅតែបន្តនៅឡើយនោះទេខណៈដែល Arsenal បានបញ្ជាក់ថាច្បាស់ៗថាក្លឹបចង់បានតម្លៃខ្លួនរបស់កីឡាករយ៉ាងហោចណាស់២០លានផោន៕

ប្រែសម្រួល៖ Lee