M​o​n​a​c​o ប​ដិ​សេ​ធ M​a​n U​n​i​t​e​d សុំ​ទិ​ញ​តា​រា​ឆ្នើ​ម B​e​n​o​i​t B​a​d​i​a​s​h​i​l​e

0

ក្លឹបបិសាចក្រហម Man United ត្រូវបានគេជឿជាក់ថាបានដាក់សំនើរផងដែរដើម្បីសុំទិញកីឡាកឆ្នើមម្នាក់របស់ក្លឹបបារាំង Monaco ប៉ុន្តែលទ្ធផលគឺត្រឹមបានខកចិត្តប៉ុណ្ណោះដោយសារតែ Monaco មិនមានបំណងលក់កីឡាកររូបនេះឡើយ។

យោងតាមការអះអាងរបស់អ្នកកាសែតប្រចាំនៅ RMC Sports លោក Mohamed Bouhani បានបញ្ជាក់ថា Monaco បានបដិសេធរួចទៅហើយទៅនឹងសំណើរជាទឹកប្រាក់ប្រមាណជា២៥លានផោនពី Man United ដើម្បីសុំទិញកីឡាករខ្សែការពារ Benoit Badiashille ។

កីឡាករវ័យក្មេងរូបនេះគឺជាថ្នាលយុវជនរបស់ក្លឹបតែម្តងហើយទើបតែបានបង្ហាញខ្លួនដំបូងឲ្យ Monaco រដូវកាលកន្លងទៅនេះប៉ុណ្ណោះដោយក្នុងនោះគាត់បានអាចចូលលេងបាន២០ប្រកួតផងដែរនៅក្នុងលីគកំពូលបារាំង៕

ប្រែសម្រួល៖ Lee