R​o​m​a ប្រ​កា​ស​ជា​ផ្លូ​វ​កា​រ​ហើ​យ​ចុះ​កុ​ង​ត្រា​បា​ន P​e​d​r​o ពី C​h​e​l​s​e​a

0

ទីបំផុតកីឡាករខ្សែប្រយុទ្ធស្លាបជើងចាស់ Pedro របស់តោខៀវ Chelsea គឺអាចរកបានទ្រនំថ្មីហើយក្រោយពេលដែល Chelsea បាននាំយកកីឡាករខ្សែប្រយុទ្ធចំណូលថ្មីជាច្រើនមករួមក្លឹបរួមមានទាំង Ziyech និង Werner ជាដើម។

ក្លឹបអ៊ីតាលី Roma នៅថ្ងៃនេះបានប្រកាសជាផ្លូវការ អំពីការចុះហត្ថលេខានាំយកកីឡាករខ្សែប្រយុទ្ធអេស្បាញ វ័យ៣៣ឆ្នាំរូបនេះក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួនពីអង់គ្លេសជាមួយនឹងកុងត្រាដែលមានរយៈពេលដល់ទៅ៣ឆ្នាំ។

គួរឲ្យដឹងដែរថាអតីតកីឡាកររបស់ក្លឹបយក្ស Barcelona រូបនេះ ធ្លាប់លើកពាន Premier league បានម្តងកាលពីរដូវកាល២០១៦-២០១៧ព្រមទាំងពានរង្វាន់ធំៗផ្សេងទៀតដូជា FA Cup និង Europa League ផងជូនក្លឹប៕

ប្រែសម្រួល៖ Lee