អតីតកីឡាករឆ្នើមរបស់ Barcelona និងជម្រើសជាតិប្រេស៊ីលលោក Ronaldinho នៅថ្ងៃនេះត្រូវបានតុលាការសម្រេច ឲ្យមានការដោះលែង ពីការជាប់ឃុំខ្លួនៅក្នុងប្រទេសប៉ារ៉ាហ្គាយហើយបន្ទាប់ពីរយៈពេល៥ឆ្នាំ ដែលជាប់គាំងនៅទីនេះ។
Ronaldinho ព្រមទាំងបងប្រុសរបស់គាត់លោក Roberto Assis ត្រូវបានតុលាការប្រកាសដាក់ឲ្យជាប់គុក តាំងតែពីខែមិនា បន្ទាប់ពីពួកគេបានព្យាយាមធ្វើដំណើរចូលទៅក្នុងប្រទេសប៉ារ៉ាហ្គាយ ដោយប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយ។
កន្លងមករហូតមកដល់ខែមេសាពួកគេទាំងពីរ ក៏ត្រូវបានតុលាការសម្រេចឲ្យមានការឃុំឃាំងខ្លួននៅក្នុងសណ្ឋាគារមួយកន្លែង ក្នុងប្រទេសប៉ារ៉ាហ្កាយដដែលក្រោយ៣២ថ្ងៃ ដែលពួកគេត្រូវបានដាក់ឲ្យរស់នៅក្នុងគុក៕
ប្រែសម្រួល៖ Lee