Home ព័ត៌មានកីឡា S​i​l​v​a អះ​អា​ង​ហើ​យ​ថា​នឹ​ង​ចា​ក​ចេ​ញ​ពី​ P​S​G

S​i​l​v​a អះ​អា​ង​ហើ​យ​ថា​នឹ​ង​ចា​ក​ចេ​ញ​ពី​ P​S​G

0

កីឡាករប្រេស៊ីលនិងជាខ្សែការពាររបស់ PSG ជាច្រើនឆ្នាំមកហើយ Thiago Silva នៅថ្ងៃនេះបានប្រកាសអះអាងហើយថា នឹងចាកចេញពីក្លឹបជាផ្លូវការដោយសារកុងត្រាដល់ពេលកំណត់។

ប្រធានក្រុម PSG រូបនេះបានចុះកុងត្រាផ្ទេរមកលេងជាមួយនឹង PSG ពីក្លឹបយក្សអ៊ីតាលី AC Milan កាលពីឆ្នាំ២០១២ ហើយចាប់តាំងតែពីពេលនោះមកកីឡាករវ័យ៣៥ឆ្នាំរូបនេះបានក្លាយទៅជាកីឡាករដ៏សំខាន់សម្រាប់ក្លឹបនិងការលើកពានរង្វាន់ក្នុងស្រុកជាច្រើនសម័យ។

គួរឲ្យដឹងដែរថាតាមពិតកុងត្រារបស់គាត់ត្រូវបានផុតកំណត់តាំងតែពីខែមិថុនាជាមួយនឹង Edinson Cavani និង Thomas Meunier ទៅហើយប៉ុន្តែត្រូវបានបន្តបន្ថែម២ខែទៀតដើម្បីឲ្យគាត់និងកីឡាករ Moting អាចប្រកួត នៅក្នុងវគ្គ៨ក្រុមចុងក្រោយនៃ Champion League ៕

ប្រែសម្រួល៖ Lee

Previous articleN​e​y​m​a​r ទឹ​ក​ភ្នែកទៀត​ហើ​យ​ក្រោ​យ​ប​រា​ជ័​យ​យ​ប់​មិ​ញ​​
Next articleប្រយ័ត្ន! អ្នកវាយប្រហារអាចបំភ័ន្ត អ្នកប្រើប្រាស់ឱ្យបញ្ចូលមេរោគ Malware តាមរយៈមុខងារមួយរបស់ Google Drive