នៅថ្ងៃនេះក្លឹប Southampton បានប្រកាសហើយថា ខ្លួនបញ្ចប់ទៅកុងត្រាជាផ្លូវការ នៃការមកដល់របស់កីឡាករ ខ្សែការពារកណ្តាល Mohammed Salisu ពីក្លឹបអេស្បាញ Real Valladolid ជាមួយនឹងតម្លៃខ្លួន ប្រមាណជា១០,៩លានផោន។
កីឡាករវ័យ២១ឆ្នាំរូបនេះ បានបង្ហាញខ្លួនឲ្យក្លឹបអេស្បាញនេះបាន ៣២ដង នៅក្នុងរដូវកាល២០១៩-២០២០កន្លងទៅ ហើយបានសម្រេចចិត្តផ្ទេរមកអង់គ្លេស និងចុះកុងត្រាដែលមានរយៈពេល ៤ឆ្នាំជាមួយនឹងកីឡាដ្ឋាន St Mary’s រួចរាល់ហើយផងដែរ។
Salisu បានក្លាយទៅជាកីឡាករចំណូលថ្មីទី២របស់ក្លឹប Southampton សម្រាប់រដូវក្តៅនេះ បន្ទាប់ពីការមកដល់របស់ខ្សែការពារ Kyle Walker Peters ពីក្លឹប Spurs កាលពីថ្ងៃអង្គារដើមសប្តាហ៍កន្លងទៅ៕
ប្រែសម្រួល៖ Lee