A​r​s​e​n​a​l ត្រៀ​ម​បែ​ក​ផ្លូ​វ​ពី L​a​c​a​z​e​t​t​e តា​ម​កា​រ​ដោះ​ដូ​រ​កី​ឡា​ក​រ​ម្នា​ក់​រ​ប​ស់ J​u​v​e​n​t​u​s

0

ទាំងក្លឹបកាំភ្លើងធំ Arsenal និងសេះបង្កង់ Juventus សុទ្ធតែមានបំណងដូចគ្នា​ ដើម្បីលក់កីឡាកររបស់គេរៀងៗខ្លួនគឺ Alexandre Lacazette និងកីឡាករ Douglas Costa ហើយការដោះដូរគ្នាទំនងជានឹងអាចកើតឡើងជាមិនខាន រវាងក្លឹបទាំងពីរ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មានអ៊ីតាលី Juventus ត្រូវបានគេជឿជាក់ថាបានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការលក់កីឡាករខ្សែប្រយុទ្ធស្លាប Costa ចេញតាមរយៈការដោះដូរជាមួយនឹងកីឡាករ Lacazette របស់កាំភ្លើងធំ Arsenal ។

តាមពិតទៅ Costa គឺបានក្លាយទៅជាកីឡាករគោលដៅរបស់លោក Mikel Arteta ជាយូរមកហើយ ប៉ុន្តែទើបតែបានដឹងថាពេលនេះក្លឹប Juventus ក៏បានផែនការលក់កីឡាករប្រេស៊ីលរូបនេះចេញផងដែរដូចគ្នាផង៕

ប្រែសម្រួល៖ Lee