អតីតកីឡាករខ្សែការពាររបស់ក្លឹបសេះបង្កង់ Juventus និងកាំភ្លើងធំ Arsenal លោក Stephan Lichtsteiner នៅថ្ងៃនេះបានប្រកាសចូលនិវត្តពីអាជីពជាកីឡាករបាល់ទាត់ហើយ។
បុរសវ័យ៣៦ឆ្នាំរូបនេះធ្លាប់បានបង្ហាញពីផែនការដើម្បីលេងឲ្យជម្រើសជាតិស្វីសនៅក្នុងព្រឹត្តិការណ៍អ៊ឺរ៉ូឆ្នាំ២០២០ ប៉ុន្តែចុងក្រោយក៏ប្តូរចិត្តបញ្ចប់អាជីពរបស់ខ្លួនទៅវិញ ដោយសារតែវាត្រូវបានលើកពេលរហូតទៅដល់ឆ្នាំ២០២១ជំនួសវិញ។
លោក Stephan បានបញ្ជាក់បែបនេះថា៖បន្ទាប់ពីការសម្រេចចិត្តរបស់ UEFA ក្នុងការលើកពេលព្រឹត្តិការណ៍អ៊ឺរ៉ឆ្នាំ២០២០ ទៅឆ្នាំ២០២១វិញវាបានក្លាយទៅជារឿងច្បាស់លាស់សម្រាប់ខ្ញុំ ហើយក្នុងការបញ្ចប់អាជីពជាកីឡាករបាល់ទាត់តែម្តង៕
ប្រែសម្រួល៖ Lee