កីឡាករខ្សែការពារ Pierre Emile Hojbjerg នៅថ្ងៃនេះត្រូវបានក្លឹប Spurs ប្រកាសជាផ្លូវការហើយក្នុងការផ្ទេរចេញពី Southampton ក្នុងតម្លៃខ្លួនប្រមាណជា ១៥លានផោនមកចូលរួមជាមួយនឹងក្លឹប។
កីឡាករអន្តរជាតិដាណឺម៉ាកវ័យ ២៥ឆ្នាំរូបនេះ បានចុះកុងត្រាជាផ្លូវការដែលមានរយៈពេលរហូតទៅដល់៥ឆ្នាំ និងបានក្លាយទៅជាកីឡាករដំបូងដែល Spurs ទិញបាននៅរដូវក្តៅនេះ។
ក្នុងពេលជាមួយគ្នានេះផងដែរ Spurs ក៏បានប្រកាសដែរថាកីឡាករ Kyle Walker Peters ដែលបានបញ្ចប់កុងត្រាខ្ចីជើង ជាមួយនឹង Southampton ចំនួន២រដូវកាលទៅហើយនោះ នឹងក្លាយទៅជាកីឡាករពេញសិទ្ធរបស់ក្លឹប Southampton ផងដែរក្នុងតម្លៃខ្លួនដោះដូរប្រមាណជា ១២លានផោន៕
ប្រែសម្រួល៖ Lee