D​a​v​i​d ចូ​ល​រួម​ជា​មួ​យ​នឹ​ង L​i​l​l​e ជា​ផ្លូ​វ​កា​រ​ហើ​យ​

0

ទីបំផុតកុងត្រារបស់កីឡាករវ័យ ២០ឆ្នាំសញ្ជាតិកាណាដា David ត្រូវបានធ្វើឡើងជាមួយនឹងក្លឹបបារាំង Lille វិញជំនួសឲ្យក្លឹបដែលធ្លាប់បានបង្ហាញចំណាប់អារម្មណ៍ ចំពោះកីឡាកររូបនេះដូចជា Man United និង Arsenal ជាដើម។

ទំរង់លេងរបស់ David ពិតជាខ្លាំងមែនទែន ២រដូវកាលដំបូងក្នុងនាមជាកីឡាករអាជីពនៅលីគកំពូលក្នុងតំបន់អ៊ឺរ៉ុប ដោយអាចរកគ្រាប់បាល់បញ្ចុលទីសរុបដល់ទៅ ៤៨គ្រាប់ និងជួយមិត្តរួមក្លឹបរកបាន ២០គ្រាប់ផ្សេងទៀតផងដែរ។

គួរឲ្យដឹងដែរថាតម្លៃខ្លួនផ្ទេររបស់ David ទៅកាន់ Lille គឺមានប្រមាណជា៣០លានអ៊ឺរ៉ូដែលក្លឹបដើមរបស់គាត់គឺ Gent នឹងទទួលបាន៕

ប្រែសម្រួល៖ Lee