L​e​e​d​s ប​ន្ត​កុ​ង​ត្រា​ខ្ចី​ជើ​ង​ជា​មួ​យ​នឹ​ង​កី​ឡា​ក​រ​វ័​យ​ក្មេ​ង​រ​ប​ស់ M​a​n C​i​ty រូ​ប​នេះ​ជា​លើ​ក​ទី​៣

0

កីឡាករខ្សែប្រយុទ្ធវ័យស្លាប២៣ឆ្នាំ Harrison នៅថ្ងៃនេះត្រូវបាន the Goal ចេញផ្សាយថានឹងបន្តលេងជាមួយនឹង Leeds United មួយរដូវកាលទៀតក្នុងនាមជាកីឡាករខ្ចីជើងដដែលពី Man City ក្រោយបានបង្ហាញទំរង់លេងយ៉ាងល្អ កាលពីរដូវកាលមុនរួចមក។

គួរបញ្ជាក់ថានេះគឺជាកុងត្រាខ្ចីជើងរយៈពេល៣ឆ្នាំហើយ សម្រាប់កីឡាកររូបនេះ ប៉ុន្តែដោយសារតែគាត់មានទំរង់ល្អ ទើបបានធ្វើឲ្យគាត់បានក្លាយទៅជាកម្លាំងដ៏សំខាន់សម្រាប់គ្រូបង្វឹក Leeds លោក Marcelo Bielsa ។

រដូវកាលមុនគាត់បានបង្ហាញខ្លួន ៤៦ដង និងបានជួយឲ្យ Leeds United ឡើងមកកាន់ Premier League វិញជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដោយអាចស៊ុតបញ្ចូលទីបាន ៦គ្រាប់ និងជួយមិត្តរួមក្លឹបរកបាន៨គ្រាប់ផ្សេងទៀតផងដែរ៕

ប្រែសម្រួល៖ Lee