ក្លឹ​ប​ជា​ច្រើ​ន​នៅ​ P​r​e​m​i​e​r L​e​a​g​u​e បោះ​ឆ្នោ​ត​ប្រ​ឆាំ​ង​ច្បា​ប់​ដោះ​ដូ​រ​កី​ឡា​ក​រ ៥​នា​ក់​ក្នុ​ង​មួ​យ​ប្រ​កួ​ត

0

នៅសប្តាហ៍នេះក្លឹបជាច្រើននៅ Premier League បាននាំគ្នាធ្វើការបោះឆ្នោតដើម្បីប្រឆាំងទៅនឹងគោលការណ៍ច្បាប់ថ្មី ដែលអនុញ្ញាតិឲ្យមានកីឡាករដោះដូរ រហូតទៅដល់៥នាក់ក្នុងមួយប្រកួត និងជំនួសមកវិញនូវការចំនួនដោះដូរធម្មតា គឺ៣នាក់ក្នុងមួយប្រកួតឡើងវិញ។

រំលឹកដែរថាច្បាប់ថ្មីដែលបានអនុញ្ញាតិឲ្យក្លឹបទាំងឡាយនៅ Premier League អាចផ្លាស់ប្តូរកីឡាករចំនួន ៥រូបចេញ ក្នុងមួយមួយប្រកួតបែបនេះត្រូវបានធ្វើឡើងនៅពេលដែលរដូវកាល ២០១៩-២០២០ បានវិលត្រឡប់មកពីកូវីដ១៩វិញ ដោយសង្ឃឹមថាអាចជួយកាត់បន្ថយកម្លាំង ដែលកីឡាករក្នុងអំឡុងកូវីដ១៩។

លីគក៏បានធ្វើការប្រកាសអះអាងដែរថា ពួកគេបានយល់ព្រមគ្នាក្នុងការបន្តអនុវត្តិបច្ចេកវិទ្យា VAR ផងដែរនៅរដូវកាលក្រោយ ខណៈដែលបច្ចេកវិទ្យានេះទើបតែត្រូវបានដាក់ឲ្យប្រើប្រាស់ កាលពីរដូវកាល ២០១៩-២០២០ កន្លងទៅនេះក្តី៕

ប្រែសម្រួល៖Lee