រ​បួ​ស​ច្រើ​ន​ពេ​ក C​h​e​l​s​e​a ទំ​ន​ង​ជា​នឹ​ង​មា​ន​កី​ឡា​ក​រ​យុ​វ​ជ​ន​ច្រើ​ន​ពេ​ល​ប៉ះ B​a​y​e​r​n M​u​n​i​c​h

0

The Goal បានចេញផ្សាយនៅថ្ងៃនេះថាក្លឹបតោខៀវ Chelsea នឹងអាចដាក់ឲ្យកីឡាករថ្នាលយុវជន យ៉ាងហោចណាស់៣រូប ដើម្បីធ្វើការបង្ហាញខ្លួនប្រកួតអាជីពជាលើកដំបូងប៉ះនឹង Bayern Munich ក្នុងក្របខណ្ឌ Champion League៕

កីឡាករទាំង៣រូបនេះមានដូចជា Lewis Bate, Dynel Simeu និង Ian Maatsen ផងគឺត្រូវបានក្លឹបបញ្ជាក់ប្រាប់ហើយថា ពួកគេមានឈ្មោះទៅលេងនៅអាល្លឺម៉ង់ក្នុងវគ្គ ១៦ក្រុមចុងក្រោយ ប៉ះនឹងជើងឯកអាល្លឺម៉ង់ Bayern Munich ។

ការសម្រេចចិត្តដាក់កីឡាករវ័យក្មេងលេងច្រើនបែបនេះ ត្រូវបានគេមើលឃើញដោយសារតែក្លឹប កំពុងជួបបញ្ហាកីឡាកររបួសច្រើនពេក ដែលក្នុងនោះរួមមានទាំង Pulisic, Azpilicueta ផងនិង Pedro ផង៕

ប្រែសម្រួល៖ Lee