ភ្នំពេញ៖ ក្រួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ក្រសួងបានព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយចំនួន៤នាក់ បន្ថែមទៀត ហើយនិងគ្មានអ្នកឆ្លងថ្មីនោះ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០។
សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០នេះ កម្ពុជា មានអ្នកជំងឺកូវីដ១៩សរុបចំនួន២៤៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២១៤នាក់ និងគ្មានអ្នកស្លាប់៕

