នៅសប្តាហ៍នេះក្លឹប Inter Milan បានដាក់ឈ្មោះកីឡាករ Alexis Sanchez រួចរាល់ហើយ ទៅក្នុងបញ្ជីកីឡាករសម្រាប់ការប្រកួត Europa League ខណៈដែលកិច្ចពិភាក្សាគ្នាជាមួយនឹងបិសាចក្រហម Man United នៅតែបន្តធ្វើឡើងនៅឡើយក្តី។
Inter Milan សង្ឃឹមថានឹងអាចទិញ Sanchez ដាច់ចេញពី Man United ក្រោយពេលដែលកីឡាករវ័យ ៣១ឆ្នាំរូបនេះ បានលេខក្នុងលក្ខខណ្ឌខ្ចីជើង ជាមួយនឹងជើងឯកមួយនេះបានមួយរយៈមកហើយនោះ។ ដោយសារកូវីដ១៩ បានធ្វើឲ្យ Sanchez អាចបន្តលេងនៅ Inter Milan រហូតដល់ចប់រដូវកាលទាំងស្រុង ប៉ុន្តែកិច្ចពិភាក្សាគ្នាមិនទាន់ធ្វើឡើង ជោគជ័យនៅឡើយ។
រំលឹកដែរថាកីឡាករឈីលីរូបនេះ បានចុះហត្ថលេខាផ្ទេរមកពីក្លឹបកាំភ្លើងធំ Arsenal កាលពីខែមករាឆ្នាំ២០១៨ ប៉ុន្តែមកដល់ទឹកដី Old Trafford គឺមិនទទួលជោគជ័យឡើយ ហើយក៏ត្រូវ Man United ដាក់ឲ្យខ្ចីជើងមកលេងនៅអ៊ីទាលី ដើម្បីកាត់បន្ថយប្រាក់កម្រៃកីឡាករដ៏ច្រើននោះ ជាបណ្តោះអាសន្ន៕
ប្រែសម្រួល៖ Lee