ទើបតែភ្ជាប់ពាក្យ បានមួយខែ ក៏ផ្ដាច់ពាក្យវិញ​ ត្រូវបុរសជាគូដណ្ដឹង ធ្វើរឿងនឹកស្មានមិនដល់

0

ភ្នំពេញ៖ កម្លាំងនគរបាលស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានឃាត់ខ្លួនបុរសម្នាក់ ក្រោយពីបុរសរូបនេះ ផ្ញើវីដេអូអាក្រាតកាយ របស់នារីរងគ្រោះ ដែលជាគូដណ្ដឹង ទៅសាច់ញាតិជនរងគ្រោះ និងគម្រាមកំហែងចែកចាយជាសាធារណៈ ។

ជនសង្ស័យមានឈ្មោះ អ៊ាក ស៊ីម ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ លក់ដូរ ។

នគរបាលបានរៀបរាប់ពីដំណើររឿងហេតុថា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ មានអាខោន Facebook ដាក់ (ឈ្មោះOun Naa ) បានផ្ញើរូបអាក្រាតកាយ របស់ជនរងគ្រោះ ដែលជារូបអាក្រាត ថតជាវីដេអូ ធ្លាប់បានផ្ញើទៅឲ្យ អតីតគូដណ្តឹងរបស់ជនរងគ្រោះឈ្មោះ អ៊ាក ស៊ីម ប្រើអាខោន ឈ្មោះ Sim Amm តែម្នាក់គត់ ។ ប៉ុន្តែមានអាខោនឈ្មោះ Oun Naa ដែលជនរងគ្រោះមិនស្គាល់បែរជា យករូបថតនោះ ផ្ញើចែកចាយឲ្យមីងរបស់ជនរងគ្រោះ ឈ្មោះគឹម ហ័ង (អាខោនFacebook ឈ្មោះ ហ័ងប៊ីយូធីសាឡន) ,មិត្តភ័ក្តឈ្មោះ Na Ry , ឈ្មោះ Mo Ly , ឈ្មោះ ling Black និងប្អូនប្រុសបង្កើតរបស់ជនរងគ្រោះឈ្មោះ Pa Neang ។ លុះនៅថ្ងៃទី៣១ កក្កដា ២០២០ ជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹង សុំឲ្យសមត្ថកិច្ច ជួយធ្វើការស្រាវជ្រាវ ។

ជាលទ្ធផលស្រាវជ្រាវ ស៊ើបអង្កេតតាមចម្លើយ សារភាពរបស់ឈ្មោះ អ៊ាក ស៊ីម បានឲ្យដឹងថា
នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ ឈ្មោះ អ៊ាក ស៊ីម ភេទប្រុស អាយុ១៩ឆ្នាំ បានស្រឡាញ់គ្នាជាមួយជនរងគ្រោះ បានរយៈពេល៣ខែ និងដេកនៅជាមួយគ្នា រហូតដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ អ្នកទាំងពីរបានភ្ជាប់ពាក្យជាមួយគ្នា បានប្រហែល ១ខែ ក៏បានផ្តាច់ពាក្យវិញ ។

រហូតដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ឈ្មោះ អ៊ាក ស៊ីម បានបង្កើតអាខោនហ្វេសប៊ុកថ្មីមួយដាក់ (ឈ្មោះ Oun Naa ) ក្នុងគោលបំណង ដើម្បីផ្ញើរូបភាពអាក្រាតកាយជាវីដេអូ ទៅជនរងគ្រោះដែលជាអតីតគូរដណ្តឹងមើល ប៉ុន្តែដោយសារជនរងគ្រោះ មិនមានទូរស័ព្ទលេងហ្វេសប៊ុក ទើបផ្ញើរូបនោះទៅមីងរបស់ជនរងគ្រោះ ដែលមានអាខោនហ្វេសប៊ុកឈ្មោះ ហ័ងប៊ីយូធីសាឡន ,មិត្តភ័ក្តប្រើអាខោនហ្វេសប៊ុកឈ្មោះ Na Ry និងអាខោនឈ្មោះ Peng Pos ដែលធ្វើការជាមួយជនរងគ្រោះមើល និងថែមទាំងប្រើពាក្យគំរាមថា ចង់ល្បីម្តងទៀតមែន ។

ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតស្រាលបានកសាងសំណុំរឿង បន្តចាត់ការតាមនីតិវិធី ៕