Van der Vaart៖ កី​ឡា​ក​រ R​a​m​o​s អា​ច​លេ​ង​ដ​ល់​អា​យុ​ ៤​០​ឆ្នាំ

0

មកដល់ពេលនេះកំពូលកីឡាករខ្សែការពារឆ្នើម និងជាប្រធានក្រុមរបស់ក្លឹប Real Madrid កីឡាករ Sergio Ramos ត្រូវបានគេដឹងថាហើយថាមានអាយុ ៣៤ឆ្នាំទៅហើយ ប៉ុន្តែទំរង់លេងដ៏ល្អរបស់គាត់គឺនៅតែបន្តអាចការពារ និងរកគ្រាប់បាល់ជាបន្តបន្ទាប់ដដែលជូនក្លឹប។

នៅថ្ងៃនេះមានការលើកឡើងគួរឲ្យចាប់អារម្មណ៍ ពីសំណាក់អតីតខ្សែប្រយុទ្ធរបស់ក្លឹប និងធ្លាប់លេងជាមួយនឹង Ramos ផងដែរនោះគឺលោក Van der Vaart ថាខ្សែការពារ Sergio Ramos នឹងអាចបន្តលេងរហូតដល់អាយុ ៤០ឆ្នាំដោយគ្មានបញ្ហាអ្វីឡើយ។

អ្វីដែលយើងអាចមើលឃើញនៅរដូវកាលក្រោយចុងក្រោយនេះ Ramos គឺជាកីឡាករដែលមានឥទ្ធិពលបំផុតនៅក្នុងក្លឹប គឺជាអ្នកដែលបានជួយឲ្យ Real Madrid យកឈ្នះ Barcelona លើកពាន La Liga ហើយមិនត្រឹមតែប៉ុណ្ណោះ ក្នុងតំណែងជាខ្សែការពារ គាត់អាចរកគ្រាប់បាល់ទៅដល់ ១១គ្រាប់ជូនក្លឹប គិតចាប់តាំងតែពីឆ្នាំ ២០១៧មក៕

ប្រែសម្រួល៖ Lee