ក្តីសង្ឃឹមក្នុងការឈ្នះពានរង្វាន់របស់ក្រុម Arsenal បានរងបរាជ័យយ៉ាងធ្ងន់ធ្ងរម្តងទៀត ខណៈដែលគ្រាប់បាល់នៅតង់ទីពីររបស់ Erling Haaland បានធ្វើឲ្យក្រុមកាំភ្លើងធំមានការខកចិត្តយ៉ាងខ្លាំងកាលពីថ្ងៃអាទិត្យ។
Haaland បានស៊ុតបញ្ចូលទីនៅនាទីទី 65 ដើម្បីបញ្ចប់ជ័យជម្នះ 2-1 សម្រាប់ក្រុមរបស់លោក Pep Guardiola ដែលឥឡូវនេះនឹងឡើងទៅកំពូលតារាង ប្រសិនបើពួកគេឈ្នះការប្រកួតដែលនៅសល់នៅលើទឹកដី Burnley នៅពាក់កណ្តាលសប្តាហ៍នេះ។
គួររំលឹកឡើងវិញដែរថា ក្រុមកាំភ្លើងធំឥឡូវនេះបានលេងការប្រកួតក្នុងស្រុកចំនួនបួនលើក ដោយមិនបានឈ្នះក្នុងការប្រកួតទាំងអស់៕







