Home ព័ត៌មានកីឡា PSG កំ​ពុ​ង​ឃើ​ញ M​a​t​i​p ជា​អ្ន​ក​ជំ​នួ​ស​តំ​ណែ​ង S​i​l​v​a

PSG កំ​ពុ​ង​ឃើ​ញ M​a​t​i​p ជា​អ្ន​ក​ជំ​នួ​ស​តំ​ណែ​ង S​i​l​v​a

0

សារព័ត៌មានបរទេសនៅថ្ងៃនេះបានចេញផ្សាយថាកីឡាករខ្សែការពារ Joel Matip របស់ក្លឹបហង្សក្រហម Liverpool ត្រូវបានគេដឹងថាបានក្លាយទៅជាកីឡាករគោលដៅថ្មីរបស់ក្លឹប PSG ម្ចាស់ជើងឯកបារាំងនៅរដូវក្តៅនេះ ដើម្បីមកជំនួសតំណែងរបស់កីឡាករ Thiago Silva ដែលត្រូវចាកចេញ។

ប្រភពដដែលបានសរសេរទៀតថាកីឡាករ Matip មានទំរង់លេងត្រូវចិត្តខ្លាំងសម្រាប់គ្រូបង្វឹកក្លឹប PSG លោក Thomas Tuchel និងប្រធានផ្នែកកីឡារបស់ក្លឹបលោក Leonardo យ៉ាងខ្លាំងទោះបីជារដូវកាលកន្លងទៅនេះ បានបង្ហាញខ្លួនតែ ៩ដងប៉ុណ្ណោះសម្រាប់ Liverpool ក្តីដោយសារតែរបួស។

Matip បានផ្ទេរមកលេងនៅ Anfield តាំងតែពីឆ្នាំ២០១៦ហើយកីឡាករវ័យ២៨ឆ្នាំរូបនេះបានបង្ហាញទំរង់លេង ល្អប្រសើរឡើងជារៀងរាល់ឆ្នាំ ជាពិសេសនៅពេលដែលលេងចាប់ដៃគូគ្នាជាមួយនឹង Virgil van Dijk តែម្តង៕

ប្រែសម្រួល៖ Lee

Previous articleប្រមុខការពារជាតិ បន្តប្រាប់ឲ្យបងប្អូនកងទ័ព​ និងពលរដ្ឋ​ ចៀសវាងការជួបជុំ ដែលមានមនុស្សច្រើន
Next articleVan der Vaart៖ កី​ឡា​ក​រ R​a​m​o​s អា​ច​លេ​ង​ដ​ល់​អា​យុ​ ៤​០​ឆ្នាំ