កាសែតអង់គ្លេស The Sun នៅថ្ងៃនេះបានសរសេរថាក្លឹបអង់គ្លេស Everton ត្រូវបានក្លឹប Southampton សម្រេចទទួលសំណើរជាទឹកប្រាក់ប្រមាណជា២៥លានផោនដើម្បីដោះដូរកីឡាករ Pierre Emile Hojbjerg។
តាមពិតតាំងតែពីដំបូង Spurs គឺជាអ្នកដែលបានតាមចង់បានកីឡាកររូបនេះមុនគេ ប៉ុន្តែមកដល់ពេលនេះ Everton បានក្លាយទៅជានាំមុខទៅវិញ។ ប្រភពដដែលបានបន្តទៀតថា Spurs មិននៅស្ងៀមនោះទេក៏កំពុងពិចារណា ដើម្បីផ្តល់សំណើរច្រើនជាងមុនផងដែរ។
ដោយឡែក Southampton ក៏នឹងមិនមានឧិកាសដើម្បីរក្សាកីឡាកររូបនេះដែរ ហើយជាជាងនឹងឲ្យកីឡាករ ២៥ឆ្នាំរូបនេះ ចាកចេញដោយគ្មានតម្លៃនោះក្លឹបទំនងជានឹងត្រូវបង្ខំចិត្តលក់ អតីតកីឡាកររបស់ក្លឹប Bayern Munich ចេញជាមិនខាន ក្នុងតម្លៃទំហំនេះទៅឲ្យ Everton ៕
ប្រែសម្រួល៖ Lee