ភ្នំពេញ៖ ជនសង្ស័យចំនួន ៥០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនចំនួន ២៥ករណី ទូទាំងប្រទេស នៅថ្ងៃទី២២ ខែកក្កដា ។ ក្នុងចំណោមជនសង្ស័យទាំង ៥០នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន៣២នាក់ និងប្រើប្រាស់ ១៨នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២២ ខែកក្កដា រួមមាន ៖ មេតំហ្វេតាមីន(ice) = ៤៤,៦៦ក្រាម និង៤១កញ្ចប់តូច ។
+លទ្ធផលខាងលើ ១១អង្គភាពបានចូលរួមបង្ក្រាប៖
-នគរបាល ១១អង្គភាព៖ ១/មន្ទីរ៖ ជួញដួរ ៣ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៦,៦១ក្រាម។ ២/បាត់ដំបង៖ ជួញដួរ ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៣,៦៩ក្រាម។ ៣/កំពង់ចាម៖ ជួញដួរ ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១៧,៤៧ក្រាម។ ៤/កំពត៖ ជួញដួរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,៣៩ក្រាម។ ៥/កណ្ដាល៖ ជួញដួរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ២កញ្ចប់តូច។ ៦/កោះកុង៖ អនុវត្តន៍ដីកា ១ ចាប់ ១នាក់។ ៧/ស្ទឹងត្រែង៖ ជួញដូរ ១ករណី ឃាត់ ០នាក់ ចាប់យកIce ០,៤០ក្រាម។ ៨/ស្វាយរៀង៖ អនុវត្តន៍ដីកា ១ ចាប់ ១នាក់។ ៩/ឧត្តរមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៤កញ្ចប់តូច។ ១០/ត្បូងឃ្មុំ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ១៦,១០ក្រាម។ ១១/រាជធានីភ្នំពេញ៖ ជួញដួរ ៦ករណី ឃាត់ ១៤នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ១២នាក់ ចាប់យកIce ៣៥កញ្ចប់តូច ៕