នៅសប្តាហ៍នេះកីឡាករ Maitland-Niles បានធ្វើការលើកឡើងចំៗដោយផ្ទាល់ថាគាត់នឹងមិនស្ថិតនៅក្នុងផែនការរបស់គ្រូបង្វឹកក្លឹបកាំភ្លើងធំ Mikel Arteta ទៀតឡើយហើយដែលជាហេតុរូបគាត់មិនអាចលេងបានគ្រប់គ្រាន់ឲ្យឈុតធំមួយរយៈនេះ។
លើសពីនេះកីឡាករវ័យ២២ឆ្នាំរូបនេះបានបញ្ជាក់ថាពេលវេលាដែលត្រូវចាកចេញគឺគួរតែដល់ពេលហើយ ខណៈដែល Niles បច្ចុប្បន្នក៏ត្រូវបានគ្រប់គ្នាមើលឃើញដែរថាស្ថិតនៅលេខរៀងទី៣ប៉ុណ្ណោះសម្រាប់តំណែងការពារស្លាបបន្ទាប់ពី Bellerin និង Soares។
តាមពិតទៅ Arteta ធ្លាប់ផ្តល់ឱកាសឲ្យ Niles បង្ហាញសមត្ថភាពម្តងដែរកាលពីចុងឆ្នាំ២០១៩ក្នុងខែធ្នូដោយអនុញ្ញាតិឲ្យគាត់លេងក្នុងការប្រកួតជម្រើស១១នាក់ដំបូងដល់ទៅ៦ប្រកួតជាប់គ្នាប៉ុន្តែជាលទ្ធផលមិនដូចការរំពឹងទុកឡើយហើយការប្រកួតរបស់គាត់ក៏ចេះតែថយ៕
ប្រែសម្រួល៖ Lee