នៅសប្តាហ៍នេះកីឡាករខ្សែប្រយុទ្ធស្លាប Leroy Sane បាននិយាយថាគាត់ពិតជារីករាយខ្លាំងបំផុតក្នុងនាមជាកីឡាកររបស់ក្លឹប Bayern Munich នៅពេលនេះហើយជាពិសេសគឺនៅក្រោយពេលដែលបានចាប់ផ្តើមហ្វឹកហាត់ជាលើកដំបូងជាមួយនឹងក្លឹប។
កីឡាករវ័យក្មេងរូបនេះបានចែករំលែករូបភាពជាច្រើនសន្លឹកនៅលើបណ្តាញសង្គមក្នុងពេលដែលគាត់កំពុងធ្វើការហ្វឹកហាត់ជាលើកដំបូងកាលពីថ្ងៃចន្ទម្សិលមិញហើយក្នុងនោះមានទាំងការចូលរួមហ្វឹកហាត់ជាមួយនឹងមិត្តរួមក្លឹប Niklas Sule ផងដែរ។
គួររំលឹកដែរថា Sane បានសម្រេចចិត្តចូលរួមជាមួយនឹងក្លឹបយក្សអាល្លឺម៉ង់ Bayern Munich នេះពីក្លឹប Man City ក្នុងតម្លៃខ្លួនប្រមាណជា៦០លានអ៊ឺរ៉ូកាលពីដើមខែកន្លងទៅជាមួយនឹងកុងត្រារយៈពេល៥ឆ្នាំ៕
ប្រែសម្រួល៖ Lee